កាលពីម្សិលមិញនេះ ខ្មែរឡូតបានចុះផ្សាយ ព័ត៌មានមួយដែល និយាយអំពី ការលិចនាវាដឹក អ្នកដំណើរនៅ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលបង្កអោយមាន មនុស្សស្លាប់និង បាត់ខ្លួនជាច្រើន នាក់ថែមទៀត។

យ៉ាងណាមិញ ក៏នៅមានអ្នក រស់រានមានជិវិត ជាច្រើននាក់ផងដែរ ហើយពួកគេបាន រៀបរាប់ពី ស្ថានភាពអាក្រក់នា ពេលនោះថា នៅពេលដែល នាវានោះរៀបលិច ពួកគេមានភាព ភិតភ័យយ៉ាងខ្លាំង ហើយមិនអាចធ្វើ អ្វីបានទាំងអស់ ដោយសារតែមាន បញ្ជាអោយពួក គេនៅ ស្ងៀមមិនកម្រើក ទៅណាឡើយ បើមិនអញ្ចឹងទេ មានតែលោត ចូលទៅក្នុងសមុទ្រ យ៉ាងត្រជាក់នោះ។

យោងតាមរបាយការណ៍ របស់ CNN បានបង្ហាញថា មានការថតបានសម្លេង មួយដែលស្រែកព្រមានថា “កុំកម្រើក ប្រសិនបើអ្នក ទាំងអស់គ្នាកម្រើក នោះវានឹងគ្រោះថ្នាក់ អញ្ចឹងកុំកម្រើក អោយសោះ”។

ដោយសារតែ ពាក្យមួយឃ្លានេះហើយ ទើបធ្វើអោយ អ្នកដំណើរជាច្រើន បាត់ខ្លួននិង ស្លាប់ដោយសារ តែពួកគេមិនហ៊ាន កម្រើកនិងស្វែងរក កន្លែងសុវត្ថិភាព ជាពិសេសគឺក្មេងៗ ដែលជាសិស្សសាលា តែម្តងពួកគេ មិនហ៊ានរត់ទៅណា ឡើយដោយសារ តែស្តាប់បញ្ជាមួយនេះ។

អ្នកវិភាគជាច្រើន បាននិយាយថា បញ្ជាដែលអោយ មនុស្សនៅស្ងៀម នៅពេលដែលកប៉ាល់ រៀបលិចនោះគឺជា គំនិតដ៏ឆ្កួតលីលា និងល្ងង់ខ្លៅបំផុត។

ទោះយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ របស់ YTN បានអោយដឹងថា ក្រុមប៉ូលិសកំពុង ធ្វើការសាកសួរ ទៅលើអនុសេនីយ៍ឯក ដឹកនាំនាវា (កាពីតែនកប៉ាល់) ហើយកងទ័ពជើងទឹក ជាច្រើនកំពុង ស៊ើបអង្កេតទៅលើ លក្ខខ័ណ្ឌសុវត្ថិភាព និងការជួយសង្រ្គោះរបស់ កប៉ាល់មួយគ្រឿងនេះ។

រីឯលោក កាពីតែនកប៉ាល់ ម្នាក់នោះបាន និយាយទៅកាន់ សាធារណជនថា “ខ្ញុំសុំទោស ខ្ញុំមិនមានអ្វី និយាយក្រៅពីពាក្យ នេះឡើយ”។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការជួយសង្រ្គោះ ដ៏ធំកំពុងបន្ត រហូតមកដល់ថ្ងៃនេះ។ ហើយលទ្ធផលជាក់ស្តែង បានបង្ហាញថា មានមនុស្សស្លាប់ ៩នាក់ និងបន្តបាត់ខ្លួន ២៨៧នាក់ ផ្សេងទៀត។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]