ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម និងក្មេងស្រីម្នាក់ទៀតបាក់ភ្លៅ បន្ទាប់ពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជា មួយម៉ូតូ កាលពីនៅវេលាម៉ោង១១ និង១១នាទីព្រឹក ថ្ងៃទី១៧ មេសា ២០១៤ ស្ថិតនៅចំណុចផ្លូវបំបែក ចូលទៅស្រុកភ្នំស្រុក ក្នុងភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់ ឈ្មោះកែវ ភឿន អាយុ៥២ឆ្នាំ មានទីលំនៅភូមិធ្នង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1A.6278  និងអ្នករួមដំណើរម្នាក់ទៀត ជាកូនស្រី ឈ្មោះមឿន ស្រីស៊ុំ អាយុ១២ឆ្នាំ (របួសបាក់ភ្លៅខាងស្តាំ) ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តនៅស្រុកមង្គលបុរី ។ ចំណែកអ្នកបើកបររថយន្ត តូយ៉ូតា បង្កពាក់ស្លាកលេខភ្នំពេញ 2Q-2420 ឈ្មោះសួង  សុខន អាយុ៤០ឆ្នាំ រស់នៅភូមិដូនស្វា ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវសមត្ថកិច្ច នគរបាលចរាចរណ៍ស្រុក យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]