ពិភពលោក៖ ផ្សិតជា ភូតគ្រាមពួជមួយ ដុះទល់ចេញពីក្នុងដីសើម ឬ ដុះពីក្នុងទីអាប់អួរ ឬក៏ដុះនៅឈើពុកជាដើម មានរូប សណ្ឋានផ្សេងៗគ្នា, ខ្លះសម្រាប់បរិភោគបាន, ខ្លះសម្រាប់ប្រើធ្វើជាថ្នាំរម្ងាប់រោគ, ខ្លះពុល ហើយផ្សិតមានឈ្មោះ ជាច្រើន ដោយក្នុងនោះ ដែលយើងស្គាល់ភាគច្រើន ដូចជា ផ្សិតចំបើង ផ្សិតម្ជុល ជាដើម ។ តែចំពោះផ្សិតដែលបែ្លកៗ មួយចំនួន អ្នកប្រាកដជា មិនដែលឃើញ និងស្គាល់នោះឡើយ។

ដូចនេះខែ្មរឡូត នឹងដកស្រង់ នូវប្រភេទផ្សិតបែ្លកៗ ជុំវិញពិភពលោក ទាំង៧ ឲ្យប្រិយមិត្តបានស្គាល់ និង ឃើញរូបភាពបែ្លកៗ របស់វា ដូចខាងក្រោម៖

១. ផ្សិតខួរក្បាល ៖ ផ្សិតប្រភេទនេះ ត្រូវបានរកឃើញ នៅក្នុងទ្វីប អឺរ៉ុប និង អាមេរិកខាងជើង។ ដោយសារតែផ្សិតប្រភេទ មានសណ្នានដូចជា ខួរក្បាល រួមជាមួយពណ៌ត្នោត និង លឿង ត្រូវបានគេហៅថាផ្សិតខួរក្បាល។ ផ្សិតនេះមិនអាចពិសារ បានទេ ព្រោះវាមានកំរិតជាតិពុលខ្ពស់។

២. ផ្សិតធ្មេញពុកចង្ការ៖ ផ្សិតប្រភេទនេះ ជាផ្សិតឪសថ វានៅក្នុងប្រភេទផ្សិតធ្មេញ។ វាត្រូវបានឃើញដុះភាគច្រើន ចេញពីដើមឈើសើម និង ពុកផុយ ដែលដុះច្រើននៅ អាមេរិកខាងជើង អាស៊ី និង អឺរ៉ុប។ វាត្រូវបានគេយកទៅ ប្រើជាឪសថដើម្បី ធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធសរសៃប្រសាទ និង ប្រព័ន្ធសុំា របស់មនុស្ស។

៣. ផ្សិតអាចម៍គោ ៖ ផ្សិតនេះមានពណ៌ស្រស់ស្អាត ដូចជាផ្សិតដែលមានក្នុងរឿងហូលីវូដ Alice in Wonderland ។ផ្សិតនេះជាប្រភេទ ផ្សិតពុលម្យ៉ាង។ ប៉ុនែ្តវាកម្រ មានអ្នកពុលដោយសារ ផ្សិតនេះណាស់។

៤. ផ្សិត Morchella esculent៖ ផ្សិតនេះអាចហៅថាផ្សិតសំបកអំពិល វាគឺជាប្រភេទផ្សិត ដែលមានតមៃ្លខ្ពស់ ក្នុងទីផ្សារពិភពលោក ដែលផ្ទុយពីរូបរាង អាក្រក់របស់វា ។ ផ្សិតនេះ គឺពិបាកដាំនិងថែទាំ ទើបនាំឲ្យវា មានតំលៃខ្ពស់ ព្រោះមានតំរូវការច្រើន ។

៥.ផ្សិត Hydnellum pecki ៖ ដោយសារតែរូបរាងដ៏បែ្លកពីគេ ផ្សិតនេះ ត្រូវចាត់ទុកថា ជាផ្សិតចមែ្លកម្យ៉ាង វាមានដុះ នៅក្នុងព្រៃពាសពេញ ពិភពលោក ប៉ុនែ្តវាជាប្រភេទផ្សិតពុល មិនអាចពិសារបានទេ ។

៦. ផ្សិត Indigo milk cap ៖ ផ្សិតនេះមានឈ្មោះថា ផ្សិតពណ៌ទឹកដោះគោ ដោយសារវាមានរូបរាងដូចទឹកដោះគោខៀវ ហើយវាមានជាតិទឹក ពណ៌ទឹកដោះគោហៀរចេញមក ពេលកាត់ដោយកំាបិត។ ផ្សិតនេះភាគច្រើនដុះនៅ អាមេរិកកណ្តាល និង ខាងជើង ហើយវាជាប្រភេទផ្សិត ដែលមិនអាច យកមកពិសារបានទេ តែវាត្រូវបានចាត់ទុកថាជាប្រភេទ ផ្សិតដ៏ស្រស់ស្អាតជាងគេលើផែនដី។

៧.ផ្សិតCoprinus comatus ៖ ផ្សិតនេះអាចហៅថា ផ្សិតរោមស៊ុបទ្រុប ដែលជាប្រភេទផ្សិតទូទៅមួយប្រភេទ ដែលអាចពិសារបាន។ប៉ុនែ្តវាខុសពីគេត្រង់ថា វានឹងរលាយ ជាពណ៌ខ្មៅ បន្ទាប់ពីត្រូវបាន បេះឬកាត់ជាច្រើនម៉ោងក្រោយមក  ដូច្នោះដើម្បីប្រើប្រាស់ផ្សិតនេះគឺ ចាំបាច់បេះភ្លាម ប្រើប្រាស់ភា្លម តែម្តង ។



ប្រភព ៖ បរទេស

សម្រួលដោយ៖ ទីន

ខែ្មរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]