រាជធានីភ្នំពេញ ៖ អ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹង នៅព្រឹកថ្ងៃទី១៨ មេសា ២០១៤នេះថា ដាវនៅដៃរូបសំណាក់ តេជោយ៉ត ស្ថិតនៅមាត់ទន្លេ មុខវត្តឧណ្ណាឡោម ក្នុងខណ្ឌដូនពេញនោះ មិនមានបាត់បង់នោះទេ គ្រាន់តែជ្រុះ ហើយនៅពេលនេះ អាជ្ញាធរបានលើកដាក់ឡើងវិញហើយ ។

ការលើកឡើងរបស់អ្នកនំាពាក្យ សាលារាជធានីភ្នំពេញ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ បាននំាគ្នាឈប់មើល ដោយងឿងឆ្ងល់នូវរូបសំណាក់ តេជោយ៉ត តេជោមាស ដោយសារថា ដាវនៅដៃរូបសំណាក់ តេជោយ៉ត បានបាត់ ។

បើតាមលោក ឡុង ឌីម៉ង់ ដាវនោះបានជ្រុះ កាលពីថ្ងៃទី១៦ មេសា ២០១៤ ហើយនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ អាជ្ញាធរបានលើកដាក់ឡើងវិញហើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]