ប៉ូឡូញ ៖ បុរសម្នាក់ បាន លេបរបស់របរ ដែលលួចបាន ក្នុងគោលបំណង បំបាត់ភស្តុតាង ដើម្បីគេចខ្លួន ពីការជាប់គុក។

គួរបញ្ជាក់ផងដែរ ចោរម្នាក់នេះឈ្មោះ Dariusz Piotrowski  អាយុ ៣៩ ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបាន គេសង្ស័យថា បានចូលប្លន់ផ្ទះ មួយខ្នង ដែលមានទីតាំងនៅ ក្រុង Warsaw ប្រទេសប៉ូឡូញ។

ជនល្មើសម្នាក់នេះ ត្រូវបានគេដាក់ ឃុំឃាំងជាបណ្តោះអាសន្ន ហើយ បានត្អូញត្អែរ ថាឈឺក្នុងពោះ រួចក្រុមគ្រូពេទ្យ ក៏បានពិនិត្យ កាំរស្មីអ៊ិច រកឃើញថា គាត់បានលេប របស់របរដែលលួច បានចូលទៅក្នុងពោះ។

តាមការអោយដឹង ពីមន្រ្តីប៉ូលីស បានអោយដឹងថា ជនល្មើស បានលេប នាឡិការ ចំនួន ៦ , សម មួយ, ស្លាបព្រា មួយ ,ដែកកេះមួយ និង វត្ថុផ្សេងទៀត មុនពេលដែល ប៉ូលីសចាប់ខ្លួនបាន។

គួរបញ្ជាក់ថា ជនល្មើសបានរត់ គេចខ្លួនបាត់ស្រមោល នៅពេលដែលកើតហេតុ ប៉ុន្តែ ក្រុមប៉ូលីសបានរកឃើញ ជនល្មើស ពួននៅក្នុងស្លឹកឈើ នៅក្នុង សួនច្បារ ហើយប្រហែល ជាពេលនោះ ហើយដែល ជនល្មើស មានឳកាស លេបវត្ថុដែលលួច បានចូល ទៅក្នុងពោះដើម្បី បំបាត់ភស្ដុតាង។

ជាមួយគ្នានេះដែរ ជនល្មើសបាន សារភាពថា គាត់មានសមត្ថភាព ពិសេស ពីធម្មជាតិ ជួយអោយគាត់ លេបវត្ថុផ្សេងៗ ចូលទៅក្នុងពោះបាន ធ្វើអោយគាត់គេច ផុតពីការចាប់ខ្លួន របស់ប៉ូលីស៕

វត្ថុតាង ដែលជនល្មើសបាន លេបចូលទៅក្នងពោះ

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]