ចំនួនផលិតផល ក្នុងស្រុកសរុប ហៅកាត់ថា GDP គឺជាតម្លៃទីផ្សារ ដែលផលិតផលសរុប ត្រូវបានផលិតនៅក្នុងស្រុក ក្នុងរយៈពេលមួយឆ្នាំ រឺកំឡុងពេលជាក់លាក់ណាមួយ ដែលបានកំណត់។

ដោយសារតែប្រទេសចិន ដែលជាប្រទេសមហាអំណាច សេដ្ឋកិច្ចលំដាប់ទី ២ នៅលើពិភពលោក បានចេញរបាយការណ៍ ពី GDP របស់ខ្លួន នាត្រីមាសទីមួយ ឆ្នាំ ២០១៤ កាលពីថ្ងៃពុធ កន្លងទៅនេះ បង្ហាញអោយឃើញថា មានកំណើន ៧.៤ ភាគរយ បើធៀបនឹងឆ្នាំមុន ប៉ុន្តែមានលក្ខណៈអន់យឺត។

ដូចនេះហើយ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅស្គាល់ ប្រទេសទាំង ១០ ដែលមាន GDP ខ្ពស់បំផុត នៅក្នុងឆ្នាំ ២០១៣ ខាងក្រោមនេះ ដែលចំនាត់ថ្នាក់ទាំងនេះ គឺយោងទៅលើ ការព្យាករណ៍របស់ មូលនិធិរូបិយវត្ថុអន្តរជាតិ៖

លេខ ១០៖ ប្រទេស ឥណ្ឌា

GDP ក្នុងឆ្នាំ ២០១៣៖ ១ ៨៧០ ពាន់លានដុល្លារសហរដ្ឋអាមេរិក


លេខ ៩៖ ប្រទេស អ៊ីតាលី

GDP ក្នុងឆ្នាំ ២០១៣៖ ២ ០៧០ ពាន់លានដុល្លារសហរដ្ឋអាមេរិក


លេខ ៨៖ ប្រទេស រុស្សី

GDP ក្នុងឆ្នាំ ២០១៣៖ ២ ១១០ ពាន់លានដុល្លារសហរដ្ឋអាមេរិក


លេខ ៧៖ ប្រទេស ប្រេស៊ីល

GDP ក្នុងឆ្នាំ ២០១៣៖ ២ ២៤០ ពាន់លានដុល្លារសហរដ្ឋអាមេរិក


លេខ ៦៖ ប្រទេស អង់គ្លេស

GDP ក្នុងឆ្នាំ ២០១៣៖ ២ ៥៣០ ពាន់លានដុល្លារសហរដ្ឋអាមេរិក


លេខ ៥៖ ប្រទេស បារាំង

GDP ក្នុងឆ្នាំ ២០១៣៖ ២ ៧៣០ ពាន់លានដុល្លារសហរដ្ឋអាមេរិក


លេខ ៤៖ ប្រទេស អាឡឺម៉ង់

GDP ក្នុងឆ្នាំ ២០១៣៖ ៣ ៦៣០ ពាន់លានដុល្លារសហរដ្ឋអាមេរិក


លេខ ៣៖ ប្រទេស ជប៉ុន

GDP ក្នុងឆ្នាំ ២០១៣៖ ៤ ៩០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក


លេខ ២៖ ប្រទេស ចិន

GDP ក្នុងឆ្នាំ ២០១៣៖ ៩ ១៨០ ពាន់លានដុល្លារសហរដ្ឋអាមេរិក


លេខ ១៖ សហរដ្ឋអាមេរិក

GDP ក្នុងឆ្នាំ ២០១៣៖ ១៦ ៧៩០ ពាន់លានដុល្លារសហរដ្ឋអាមេរិក


*** ព្រះរាជាណាចក្រកម្ពុជា ***

GDP ក្នុងឆ្នាំ ២០១២៖ ១៤.០៦ ពាន់លានដុល្លារ (ទិន្នន័យ Google)


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]