នីហ្សេរីយ៉ា ៖ មន្ត្រីប៉ូលីស បានអោយដឹងថា អ្នកភូមិដែលរស់ នៅក្រុងតូចមួយ ក្នុងនីហ្សេរីយ៉ា បាននាំគ្នារត់ បាស់ដៃ បាស់ជើង ដោយភាពភ័យខ្លាច បន្ទាប់ពី បានលឺសត្វមាន់ និយាយជា ភាសា អារ៉ាប់ មុនពេលដែល គេយកវាទៅសំលាប់។

គួរបញ្ជាក់ផងដែរ ហេតុការណ៍នេះ បានកើតឡើង នៅក្នុងផ្សារ Wadata ក្នុងក្រុង Makurdi ។ នៅក្នុងនោះ អ្នកភូមិដែលរស់នៅក្បែរផ្សារ បាននាំ គ្នាផ្សព្វផ្សាយរឿងមាន់ ចេះនិយាយពាសពេញភូមិ ដែលក្នុងនោះ មានស្រ្តីម្នាក់ បាន អោយដឹងថា  “ ខ្ញុំលឺគេនិយាយថា ប៉ូលីសបានយក មាន់ចេះនិយាយនោះ ទៅកាន់ស្ថានីយ៍ ប៉ូលីសហើយ ធ្វើអោយទីនោះ មានមនុស្ស កកកុញ ចង់មើលមាន់ចេះនិយាយ”។

យ៉ាងណាវិញ ពេលដែលមាន មនុស្សច្រើន សំរុកទៅស្ថានីយ៍ ប៉ូលីស ដូច្នេះ មន្រ្តីប៉ូលីស ក៏បានបាញ់ ឧស្ម័ន ដើម្បីបំបែកហ្វូង មនុស្ស ធ្វើអោយចរាចរណ៍ មានសភាពធម្មតា ឡើងវិញ។

ទោះជាយ៉ាងណា ក៏ដោយ ករណីសត្វចេះ និយាយមិនមែន ទើបតែកើតឡើង ជាលើកទីមួយទេ។លោក Zalman Rosen និង អ្នក ធ្វើការជាមួយ គាត់បានអោយដឹង ថា ពួកគេរៀបនឹង សំលាប់ត្រី ប៉ុន្តែស្រាប់តែ ត្រីនោះ ចាប់ផ្តើមស្រែក ថា “មើលន៍ ទីបញ្ចាប់បានមកដល់ហើយ”។ បន្ទាប់មកគាត់ ក៏បានព្យាយាម សំលាប់ត្រីនោះ ប៉ុន្តែបែរជាត្រួវ របួសខ្លួនឯងទៅវិញ ហើយត្រូវទៅមន្ទីរពេទ្យ ព្យាបាលរបួស។ ប៉ុន្តែត្រីនោះ ត្រូវបាន សំលាប់ដោយ អ្នករួមការងារ របស់គាត់ និង យកវាទៅលក់បាត់ទៅ ៕

តើនេះគ្រាន់តែជាពាក្យចចាមអារ៉ាម ឬជាការពិត?ចុះប្រិយមិត្ដវិញ តើធ្លាប់ ជួបប្រទះហេតុការណ៍បែបនេះ ដែរឬទេ?


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]