ឥណ្ឌា៖ ប្រជាពលរដ្ឋជាង ៥០០០នាក់ ក្នុងទីក្រុងមួយនៃប្រទេសឥណា្ឌ បានមកចូលរួមមើលការរៀបមង្គលការ ឲ្យសត្វគោពិសិដ្ឋមួយគូ ដែលការផ្សំផ្តុំឲ្យគោនេះ ត្រូវធ្វើតាមប្រពៃណីបែបហិណ្ឌូ ត្រូវបានចំណាយអស់ ១ លាន រ៉ូពី ឬជាង ១៦,០០០ ដុល្លារអាមេរិក ទៅទៀត។

ការរៀបការឲ្យ គោមួយគូ នេះគឺធ្វើឡើងក្នុងទីក្រុង Indore នៃរដ្ឋ Madya Pradesh ដែលគោពិសិដ្ឋឈ្មោលមានឈ្មោះ Prakash និង គោញីមានឈ្មោះ Ganga។

យ៉ាងណាមិញ ការរៀបការបាន ចំណាយពេល ២ខែក្នុងការរៀបចំ និងធ្វើការអញ្ជើញអ្នកភូមិ ១០០០០នាក់ មកពីភូមិជិតៗគ្នា ដើម្បីឲ្យពួកគេចូលរួមបរិច្ចាក នូវអ្វីដែលគេមាន។ហើយអ្នកភូមិភាគច្រើនជាកសិករ ដែលពឹងផែ្អកខ្លាំងទៅលើ អនុផលកសិកម្មរបស់ពួកគេ។

ក្នុងថៃ្ងរៀបការនោះ គឺ គោពិសិដ្ឋញី បានតុបតែងដូចកូនក្រមុំតាម ប្រពៃណីសាសនាហិណ្ឌូដោយ មានពាក់ក្រណាត់ ពណ៌ក្រហម ពាក់គ្រឿងអលង្ការ ផាត់មុខមាត់ និង ពាក់កម្រងផ្កា រីឯគោពិសិដ្ឋឈ្មោល ត្រូវតុបតែងបែបប្រពៃណីឥណ្ឌា ដោយពណ៌មួកទឹកក្រូច និង ក្រណាត់ចម្រុះពណ៌និង ពាក់កម្រងផ្កាផងដែរ ។ បន្ទាប់មក គោទាំងពីរបានធ្វើការរៀបតាមបែប ប្រពៃណីឥណ្ឌារហូតដល់ចប់សព្វគ្រប់ ដូចជាការរៀបការរបស់ ជនជាតិឥណ្ឌាផងដែរ។

គួរបញ្ជាក់ផងដែរថា ការរៀបអាពាហ៍ពិពាហ៍នេះគឺរៀបចំឡើងដោយ ម្ចាស់គោពិសិដ្ឋញី គឺលោក Gopal Patwati គឺដើម្បី ជួយ សង្រ្គោះតំបន់គាត់ពីគ្រោះ ធម្មជាតិក្នុងរដូវច្រូតកាត់នេះ។ គាត់លើកឡើងទៀតថា គ្រោះធម្មជាតិដូចជាខ្យល់ព្យុះ ភ្លៀងខ្លាំង បានកើតឡើងតំបន់ជិតនេះ ដែលបំផ្លាញដំណាំខ្ទេចខ្ទី ដូចនេះដើម្បីការពារគ្រោះ អាសន្ននេះកើតឡើងក្នុងតំបន់ គាត់យើងក៏រៀបចំ ពិធីមង្គលការបែបនេះឡើង ដោយពីការផ្តល់យោបល់ពីគ្រូអាចារ្យ បែបសាសនាផងដែរ។ យើងបានគិតថាការធ្វើបែបនេះនឹងនាំមក នូវសន្តិភាពក្នុងភូមិរបស់យើង។យើងនឹងសង្ឃឹមថានឹងមាន ការរៀបការបែបនេះកើតឡើងច្រើនដង ទៀតផងដែរ ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការរៀបការឲ្យគោបែបនេះ ?

សកម្មភាពពេលរៀបមង្គលការឲ្យសត្វគោពិសិដ្ឋ

 ប្រភព៖ បរទេស

កែសម្រួលដោយ៖ ទីន

ខែ្មរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]