ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្នុងរណ្តៅដី មួយកន្លែង ដែលគេកាយយកដី លក់ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលសង្ស័យស្រវឹងស្រា ហើយជិះម៉ូតូធ្លាក់ ហេតុការណ៍ ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១៨និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។

យោងតាមប្រពភព័ត៌មាន ដែលបានឃើញ ហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ រួបគេបាន ជិះម៉ូតូមកអង្គុយលេង ជាមួយមិត្តភក្តិ ភ្លាមនោះរួបគេក៍ បានក្រឡេកឃើញ ម៉ូតូម៉ាកគុបជ្រុង មួយគ្រឿង ដែលធ្លាក់នៅក្នុងរណ្តៅ ដោយសង្ស័យក៏ដើរ ទៅមើលស្រាប់តែប្រទះ ឃើញបុរសម្នាក់ ដេកស្លាប់ក្នុង រណ្តៅដីនោះតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ច្រឹង ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ សាក់សំពៅ ខណ្ឌដង្កោ។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងការធ្វើកោសលវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា គឺស្លាប់តែដោយសារជិះ ម៉ូតូធ្លាកដោយខ្លួនឯង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សព ឲ្យក្រុមគ្រូសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯគេហដ្ឋាន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]