ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ខណៈដែលរូបគេ កំពុងជិះម៉ូតូ ហើយត្រូវបាន រថយន្តរបស់ ក្រុម ហ៊ុនស៊ិនទ្រី បើកបុកពីក្រោយ កាលពីវេលា ម៉ោង១៦និង ១០នាទីល្ងាច ថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៤ នៅចំណុចបឹងតាមម៉ាត ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលហេតុ គេបានឃើញ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ1AC-9035 ធ្វើដំណើរតាម បណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុស្រាប់ តែមានរថយន្ត របស់ក្រុមហ៊ុនស៊ិន ទ្រីដែលធ្វើដំណើរ ស្រទិសគ្នា បានបុកចំពីក្រោយ ពេញទំហឹង និងអូសជា២០ម៉ែត្រ បណ្ដាលឲ្យបុរសអ្នក ជិះម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូរងការ ខូចខាត់យ៉ាងដំណំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុវណ្ណរាជ ភេទប្រុស អាយុ២៦ ឆ្នាំ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបាន មិត្តភក្តិ ដឹកទៅសង្គ្រោះភ្លាមៗ រីឯរថយន្ត និងម៉ូតូ សមត្ថកិច្ចធ្វើការវាស់វែង និងយកទៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីរងចាំដោះស្រាយ ពេលក្រោយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]