សហរដ្ឋអាមេរិក៖ នេះគឺជាហេតុផល ក៏ដូចជាសាច់រឿង មួយបញ្ជាក់ថា ក្តីស្រឡាញ់រវាងសត្វ និងសត្វប្រភេទខុសគ្នា ពិតជាមានមែន ដែលយើងមិនអាចប្រកែកបាន។

សាច់រឿងនោះនិយាយពី កូនឆ្មាមួយក្បាល ដែលមានអាយុត្រឹមតែ ២សប្តាហ៍ត្រូវបាន គេយកទៅបោះបង់ចោល នៅឯព្រៃមួយកន្លែង ហើយត្រូវបាន Lorrie ដែលជាមនុស្សចាស់ ចូលនិវត្តន៍ម្នាក់ ប្រទះឃើញខណៈពេល ដែលគាត់កំពុងបណ្តើរ ឆ្កែរបស់គាត់ដើរ កាត់ទីនោះ ដែលកន្លែងនោះស្ថិតនៅខាង ក្រោយផ្ទះរបស់គាត់ក្នុង រដ្ឋហ្លរីដា ។

ដោយសារតែមិនដឹង ថាត្រូវយកកូនឆ្មា ដ៏កំសត់នោះទៅ ទុកទីណាគាត់ ក៏សម្រេចចិត្តរក្សា កូនឆ្មានោះ ដើម្បីចិញ្ចឹមវាតែម្តង តែគាត់ក៏មាន ការបារម្ភផងដែរ ព្រោះថាគាត់មិនមាន ពេលទំនេរច្រើនដើម្បី មើលថែវាឡើយ។

យ៉ាងណាមិញ ក្តីបារម្ភនេះក៏ បានរសាយដោយសារ វាត្រូវបានថែរក្សា យ៉ាងល្អ ដោយឆ្កែរបស់គាត់ ឈ្មោះថា Lily ដែលជាពូជឆ្កែ HUMONGOUS Akita។

Lorries បានប្រាប់ Kittyarmy.com ថា “Lily តែងតែមករកខ្ញុំ នៅពេលដែលកូនឆ្មា ឃ្លានហើយ លើសពីនេះទៀត វាតែងតែឈរមើលខ្ញុំ ថាតើខ្ញុំបាន អោយចំណីដល់ កូនឆ្មាមួយក្បាល នោះត្រឹមត្រូវឬអត់!”។

គាត់បន្តទៀតថា “ពួកវាមើលទៅពិតជា ចុះសម្រុងនឹងគ្នាណាស់ បើទោះបីជា ពួកវាជាសត្វ ប្រភេទខុសគ្នាក៏ដោយ តែខ្ញុំគិតថា Lily ចង់មើលថែរក្សា កូនឆ្មាដ៏កំសត់មួយក្បាល នោះអោយបានល្អ”។

ពួកវាពិតជាធ្វើ អោយយើងមានអារម្មណ៍ រំភើបខ្លាំងណាស់។

ចង់ដឹងថា ពួកវាចុះសម្រុង ជាមួយគ្នាយ៉ាងណា នោះសូមទស្សនា រូបភាពខាងក្រោម៖



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]