កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រុមការងារ ក្រុមហ៊ុន Mandom Corporation Thailand Limited និងក្រុមហ៊ុន DKSH (Cambodia) Ltd បានចុះសំណេះសំណាលជាមួយ អាជីវករលក់ផលិតផលហ្គេតប៊ី នៅតាមផ្សារនិងបណ្តាហាងជាច្រើន ក្នុងទីក្រុងភ្នំពេញ។

លោក Shibuyaតំណាងក្រុមហ៊ុន Mandom បានមានប្រសាន៍ថា ដោយសារកំណើនការលក់ ផលិតផលហ្គេតប៊ីនៅកម្ពុជា មានសន្ទុះខ្លាំងទើបលោកសំរេច ចិត្តចុះមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលទីផ្សារនិង ដើម្បីថ្លែងអំណរគុណដល់អាជីវក រទាំងអស់ដែលតែងតែ គាំទ្រដល់ផលិតផល ហ្គេតប៊ី ។អាជីរករទាំងអស់ បានសំដែងការស្វាគមន៍និងរីករាយ ចំពោះក្រុមហ៊ុនដែលយកចិត្តទុកដាក់ ចំពោះពួកគាត់ ហើយតែងតែផ្តល់នូវការសហការ និង លើកទឹកចិត្ត ពួកគាត់ គ្រប់ពេលវេលា។

យោងតាមការសំណេះសំណាល អាជីវករទាំងអស់មានប្រសាន៍ថា បច្ចុប្បន្នហ្គេតប៊ីជាផលិតផលដ៏ ពេញនិយមបំផុតសំរាប់យុវវ័យ ជាពិសេសផលិតផលច្នៃ ម៉ូដសក់រួមមាន GATSBY STYLING WAX, GATSBY Water gloss ស្ព្រៃយ៌បាញ់ក្លៀក និងបាញ់ខ្លួនហ្គេតប៊ី ជាដើម។ លោក Shibuya ក៏បានថ្លែងអំណរគុណដល់អាជីវករទាំងអស់ ដែលតែងតែជួយគាំទ្រផលិតផលនាំចូល ស្របច្បាប់ដោយក្រុមហ៊ុន DKSH ផងដែរ។ គួររំលឹកផងដែរថា ហ្គេតប៊ីជាផលិតផលរបស់ក្រុមហ៊ុន មែនឌុមហើយជាផលិតផល ច្នៃម៉ូដសក់លំដាប់លេខ១ នៅប្រទេសជប៉ុន ដែលចែកចាយជាង ១២០ ប្រទេសនឹងនាំចូលផ្តាច់មុខដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ផលិតផលហ្គេតប៊ីគឺ មានលក់នៅគ្រប់បណ្តាខេត្ត ក្រុងនានា ទូរទាំងប្រទេស៕



បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]