អ៊ីស្រាអែល ៖ ក្រុមមន្រ្តីប៉ូលីសបាន អោយដឹង ប្តី ប្រពន្ធ មួយគូ ដែលមានអាយុ ២៦ និង ២៧ ឆ្នាំ ត្រូវបានចាប់ខ្លួន  បន្ទាប់ពីត្រូវបាន គេសង្ស័យថា បានចាប់អង្រួន កូនស្រីរបស់ខ្លួន ដែលមានអាយុ ៣ ខែ ធ្វើអោយនាង បាក់ឆ្អឹង និង មានរបួសក្បាល ទៀតផង។

គួរបញ្ជាក់ផងដែរ ការធ្វើអោយកូន របស់ខ្លួន មានរបួស ត្រូវបាន រាយការណ៍ទៅប៉ូលីស ដោយ បុគ្គលិក មន្ទីរពេទ្យ Barzilai Medical Center បន្ទាប់ពីពួកគេ បានសង្ស័យ ថាមានស្នាម របួស នៅពេលដែលគេ ធ្វើការពិនិត្យ ទៅលើក្មេងស្រីនោះ។

ប៉ូលីសក៏បាន អោយដឹងថា ពួកគេនឹង ត្រៀមចាប់ខ្លួន ប្តី ប្រពន្ធមួយគូ នេះ ពីបទ បង្ករបួសស្នាមធ្ងន់ធ្ងរ ទៅលើអនីតិជន ទាំង សុខភាព ផ្លូវចិត្ត និង ផ្លូវកាយ។

ជនសង្ស័យ ទាំងពីរនាក់នេះ នឹងត្រូវឡើងតុលាការ បន្ទាប់ពី បានបង់ប្រាក់ធានា ប៉ុន្តែ ពួកគេ បានបដិសេធចំពោះ ការចោទប្រកាន់នេះ។

យ៉ាងណាវិញ ករណីបែបនេះ មិនមែន កើតឡើងជា លើកទីមួយឡើយ។ តាមការអោយដឹង ពីប៉ូលីស ប្តីប្រពន្ធមួយគូ ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួន បន្ទាប់ពី បានដុត កូនរបស់ពួកគេ ដែលមានអាយុ ១១ ខែ នឹង ដែកក្តៅ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា។

រូបភាពតំណាង

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]