ពិភពលោក៖ ពស់វែកដ៏វ័យក្មេងមួយក្បាល ត្រូវបានប្រទះឃើញងាប់ ជាមួយនឹង សត្វក្អែបដែលផ្ទុះចេញពីក្នុងខ្លួនវា។

ក៏ដូចជាតាមរបាយការណ៍នៃ សារព័ត៌មាន អែនប៊ីស៊ី បានឲ្យដឹងថា នាង Ljiljana Tomovic ដែលជាជនជាតិសីប៊ីរី និងជាអ្នកសិក្សាប្រភេទសត្វល្មូន បានប្រទះឃើញ ពស់នេះ នៅក្នុងប្រទេស Macedonia នៅពេលដែលកំពុងតែសិក្សា ផ្នែកនេះ។ តាមរយៈទំនាក់ទំនងនៃវិទ្យាសាស្ដ្រ ដែលបានចេញផ្សាយក្នុងការសែត Ecologica Montenegrina ក៏បានបញ្ជាក់ថា សត្វក្អែបដែលជាជនរងគ្រោះនេះ មានទំងន់ប្រហែលជា ៤.៨ក្រាម និងខ្លីជាង ពស់វែកញីនេះ ខណៈពេលដែលពស់នេះ មានទំងន់ ៤.២ក្រាម។  

ចំពោះការប្រទះឃើញមាន នេះគឺមានតាំងពី ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៣ ដែលនៅក្នុងនោះ អ្នកវិទ្យាសាស្ដ្រ បានធ្វើការរាយការណ៍ថា (. ពួកយើង មិនអាចបដិេសធ និងអាចនិយាយថា ពស់ដែលបានលេបសត្វ ក្អែបទាំងរស់នេះហើយ នោះសត្វក្អែបនេះ (ជាជនរងគ្រោះនេះ) នឹងឈានដល់ដំណាក់កាល នៃសេរីភាព។ នោះមានន័យថា ក្រោយពីពស់បានលេបវារួចមក នោះពោះរបស់សត្វពស់នេះនឹងហើមប៉ោង ដូចនេះហើយទើបបង្កឲ្យ សត្វក្អែបនេះ អាចបំផ្លាញសរីរាង្គខាងក្នុងនៃ ពស់ ដូចជាបង្កឲ្យមានគីមី ឬមេកានិច ដូចនេះហើយទើបសត្វក្អែបនេះ អាចកាន់កាប់ ផ្នែកទាំងមូលនៃរាងកាយ របស់ពស់វែកតែម្ដង)។ 

យ៉ាងណាមិញ ពស់វែក និងក្អែប ត្រូវបានគេរកឃើញ នៅលើកោះ Golem Grad នៃប្រទេសនេះ ដែលត្រូវបានគេស្គាល់ថា ជាកោះពស់។ តាមរយៈសម្ដីនាង Tomovic បានប្រាប់ប៊ីប៊ីស៊ី ថានាងមិនដែលឃើញសត្វក្អែបអាចខាំតបតរនឹង ជនដែលស៊ីវាទាំងរស់នោះទេ ដែលទោះជាយ៉ាងណា នាងបញ្ជាក់ថា នេះស្ថានភាពមួយដ៏មិនគួរឲ្យជឿ និងមិនធម្មតា ដែលប្រហែលជានាង ទើបតែមានឳកាសឃើញបែបនេះ។ 

ក៏ដូចជា កាលពីឆ្នាំ ២០០៥ សត្វដ៏ធំមួយ បានក្លាយជាចំណីសត្វពស់ ដែលប្រទះឃើញ នៅក្នុងឧទ្យានជាតិហ្លរីដា ដែលនៅក្នុងនោះ គឺ ពស់ថ្លាន់ ប្រវែងជិត៤ម៉ែត្រ បានងាប់ក្រោយពីព្យាយាមស៊ី សត្វក្រពា ដែលមានប្រវែងជិត ២ម៉ែត្រ។

សូមមើលរូបភាពទាំងអស់គ្នា៖

រូបភាព ពស់វែក និងក្អែប



រូបភាពពស់ថ្លាន់ងាប់ បន្ទាប់ពីស៊ីក្រពា

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]