រាជធានីភ្នំពេញ ៖ បុរសម្នាក់បានយកសាំង ដុតផ្ទះខ្លួនឯងចោល ដោយសារតែតូចចិត្ត និងបងប្រុសបង្កើតច្បាមយក នូវកេរមរកត ដែលឪពុកម្តាយទុក ឱ្យតែម្នាក់ឯង ហេតុការណ៏នេះបានបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅវេលាម៉ោង៩ យប់ថ្ងៃទី ១៧មេសា ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវ ២៦១ ផ្ទះលេខ១០៩ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតខាង បានឱ្យដឹងថា គ្រួសារនេះឪពុកម្តាយបានស្លាប់ អស់ហើយ ហើយមុនពេលស្លាប់ឪពុកម្តាយក៏បាន សរសេរលិខិតមរតក ចែកកូនស្មើៗគ្នា ប៉ុន្តែមានកូនប្រុសម្នាក់ មានឈ្មោះ អ៊ុំ ដារ៉ាអាយុ ៤៣ឆ្នាំ ជាអនិកជន ហើយមានជំងឺ ប្រចាំកាយអត់បានកេរមរតកទេ ដោយសារតែបងប្រុស ដែលមានឈ្មោះ ថា អ៊ុំ លីម៉េង អាយុ៥០ឆ្នាំ មុខរបរកម្មកររោងចក្រ បានច្បាមយកកេរមរតកនោះតែម្នាក់ ឯងដែលធ្វើឱ្យ បុរសជាប្អួន ឈ្មោះ អ៊ុំ ដារ៉ា អន់ចិត្ត ណាមួយពិការនិង មានជំងឺប្រចាំកាយ ចង់បានលុយព្យាបាលរបួសផង ក៏សម្រេចចិត្តគិតខ្លី ទៅទិញសាំងចំនួន១០លីត្រ ហើយច្រកជាថង់ៗ គប់ទៅលើដំបូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋជិតខាង នាំគ្នា ផ្តល់ព័ត៌មានទៅសមត្ថកិច្ច និង នាំគ្នាយកបំពង់ពន្លត់អគ្គិសភ័យ បាញ់ពន្លត់ រហូតរលត់ដោយសារតែហេតុការណ៏កើតភ្លាមៗ ហើយប្រជាពលរដ្ឋអន្តរាគមន៏ភ្លាមៗដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បាននាំខ្លួន០២នាក់បងប្អូនទៅសួរនាំ នៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ ដើម្បីរកមូលហេតុពិតប្រាកដ  ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]