ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខ២នាក់ ប្រើកាំភ្លើងអាការបាញ់ចំនួន២គ្រាប់ ត្រូវចំដើមទ្រូងបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្បែរកាំជណ្ដើរ រួចភ្ជង់ស្រ្តីប្រពន្ធប្លន់យកទ្រព្យ សម្បត្តិអស់គ្មានសល់ និងយកម៉ូតូ១គ្រឿងជិះចេញ ទៅដោយសុវត្ថិភាព កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី១៦មេសា២០១៤ នៅក្នុងភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។

ជនរងគ្រោះដែលត្រូវចោរបាញ់សម្លាប់នោះ ឈ្មោះវិត ពឿត អាយុ៤៤ឆ្នាំ រីឯភរិយារបស់គាត់ ដែលត្រូវចោរភ្ជង់ឈ្មោះនឿន ធី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។ សត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានគ្នា២នាក់ប្រដាប់ ដោយកាំភ្លើងវែងខ្លីគ្រប់ដៃ បានចូលទៅបាញ់សម្លាប់ ជនរងគ្រោះជាប្ដី និងភ្ជង់ស្រ្តីជាប្រពន្ធប្លន់ យកទ្រព្យសម្បត្តិបុរសជា ស្វាមីត្រូវជនដៃដល់ប្រើប្រាស់កាំភ្លើង អាការបាញ់ចំដើមទ្រូងចំនួន ២គ្រាប់និង១គ្រាប់ទៀតបាញ់ គំរាមអ្នកភូមិដែលព្យាយាមចូល ជួយអន្តរាគមន៏ពេលកើតហេតុ។

ជុំវិញករណីនេះសមត្ថកិច្ចនូវមិនទាន់ ហ៊ានធ្វើការសន្និដ្ធានបែបណានៅ ឡើយទេ តែគេអាចសន្និដ្ធានជាបឋមថា ជនប្រព្រិត្តអាចជាមនុស្ស ដែលធ្លាប់ចេញចូលក្នុងភូមិនោះ និងអាចស្គាល់គ្រួសារជនរងគ្រោះទៀតផង ព្រោះជនសង្ស័យម្នាក់ត្រូវស្រ្តីរងគ្រោះ ឃើញប្រើម៉ាស់បិតមុខ។ សមត្ថកិច្ចនិយាយថា ជនសង្ស័យទាំង២នាក់អាចមាន បក្សពួកជាអ្នកដឹកមកទម្លាក់នៅក ន្លែងណាមួយ រួចដើរចូលទៅផ្ទះជនរងគ្រោះ ធ្វើសកម្មភាពប្លន់តែម្ដង។

ព័ត៌មានលម្អិតនិងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព





 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]