ក្រុមហ៊ុន MANDOM CORPORATION THAILAND  Limited  បានរៀបចំព្រឹត្តិការណ៍ GATSBY HAPPY DAY នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី⁣៣០ ខែមិនា ឆ្នាំ ២០១៤ ។

ក្នុងកម្មវិធីនោះមានការចូលរួម ពីយុវវ័យប្រមាណជាង ១០០០នាក់ ដែលសុទ្ធសឹងតែជា FAN នៅក្នុង Facebook រួមទាំងអតិថិជនដែលជាអ្នក គាំទ្រ និង ប្រើប្រាស់ផលិតផល ហ្គេតប៊ី  លោក ស៊ីប៊ូយ៉ា  តំណាង ក្រុមហ៊ុនបានថ្ លែងថាផលិតផល ហ្គេតប៊ី ជាផលិតផល ច្នៃម៉ូដសក់លំដាប់លេខ ១នៅ ប្រទេសជប៉ុន ហើយកំពុងតែទទួលការ គាំទ្រយ៉ាងខ្លាំងនៅ អាស៊ីជាពិសេសគឺប្រទេសកម្ពុជា។ គោលបំណងនៃការ បង្កើតកម្មវិធីនេះគឺដើម្បី ថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ជា ពិសេសគឺយុវវ័យទាំងអស់ដែលស្វែងរកភាព ទាន់សម័យដោយប្រើប្រាស់ ផលិតផលសំរាប់បុរស នោះគឺ  ហ្គេតប៊ី  ជាពិសេស ហ្គេតប៊ីបាន ផ្តល់ឳកាសសំរាប់ Fan ទាំងអស់បានបញ្ចេញនូវទេព្យ កោសល្យសិល្ប: ដែលមិនត្រឹមតែបង្ហាញនូវ សមត្ថភាពប៉ុណ្ណោះ ទេប៉ុន្តែថែមទាំងបានជំរុញ អោយពូកគេ មានភាពក្លាហាន និង ជឿជាក់លើខ្លួនឯង   ក្នុងនោះផងដែរ ពួកគេក៏បានជួបជុំសប្បាយរីករាយ និង បង្កើន មិត្តភាព ភាពស្និទស្នាល រវាងយុវជន និង យុវជនផងដែរ។

នាថ្ងៃនោះដែរ ក្រុម Fan ទាំងអស់ទទួលបាននូវភាពសប្បាយរីករាយ តាំងពីម៉ោង ៣ ថ្ងៃត្រង់ ជាមួយ និង ការលេងហ្គេម ជាក្រមដើម្បីឈ្នះរង្វាន់ ការប្រគំតន្រ្តី ការទទួលទានអាហារ ការប្រកួតទេព្យកោសល្យ សិល្ប: ជាពិសេសជួបជាមួយ តារាចំរៀងដ៏ល្បី គឺលោកនីកូ ដែលជាអ្នកតំណាងផលិត ផលហ្គតប៊ី នៅកម្ពុជា ។

ហ្គេតប៊ីក៏បានបង្ហាញពីវិធីសាស្រ្ត នៃការរៀបចំខ្លួនដើម្បីក្លាយទៅជាយុវវ័យដ៏ទាន់សម័យ ព្រោះការរៀបចំខ្លួន អោយបានស្អាតបាត គឺបានបង្ហាញពីការរីកចំរើន នៃសង្គម ជាពិេសេសវានឹងនាំ អោយយុវវ័យទាំងអស់ មានភាពជឿជាក់លើខ្លួនឯង។



បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ