ខេត្តឧត្តរមានជ័យ  ៖ បុរសម្នាក់មានប្រពន្ធ និងកូន២នាក់់ និងធ្លាប់ជាប់គុក ចំនួន២លើកមកហើយ នៅមិនរាងចាល បានប្រព្រឹត្ត ចាប់ក្មេងស្រី អាយុ៨ឆ្នាំរំលោភ បានសំរេច ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវសមត្តកិច្ចប៉ូលីស អធិការដ្ឋាននគបាល ស្រុកអន្លងវែងចាប់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើង នៅក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង កាលពីម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ មេសា ២០១៤ កន្លងទៅនេះ។

ស្ត្រីឈ្មោះ ព.ស.ច អាយុ៤១ឆ្នាំ ជាស្រ្តីមេម៉ាយមានកូន ចំនួន៣នាក់ ( ស្រី២នាក់ ) បានរៀបរាប់ថា មុនពេលកើតហេតុ នៅម៉ោង៦ល្ងាច ថ្ងៃទី១៥មេសា កូនស្រីរបស់គាត់ អាយុ១៨ឆ្នាំ បានទៅលេងផ្ទះពូមីងបាត់ នៅសល់តែកូនប្រុស អាយុ១១ឆ្នាំ និង កូនស្រីពៅ អាយុ៨ឆ្នាំ ។

ចំណែករូបគាត់ បាននាំកូនតូចចំនួន២នាក់នោះ ទៅផ្ញើនឹងអ្នកជិតខាង ដោយរូបគាត់ជាប់រវល់ រកស៊ីនៅលើភ្នំដងរ៉ែក លុះដល់វេលាម៉ោង ១រំលងអាធាត្រ ទើបវិលមកផ្ទះវិញ ស្រាប់តែកូនៗរបស់គាត់ ទាំង២នាក់ បាននាំគ្នាមកដេកនឹងផ្ទះវិញ តាំងពីព្រលប់ម្ល៉េះ។

បើតាមក្មេងស្រីរងគ្រោះ បានរៀបរាប់ឲ្យ កោះសន្តិភាពដឹងថា មុនពេលកើតហេតុ ខ្លួននិងបងប្រុសអាយុ១១ឆ្នាំ កំពុងតែដេក នៅក្នុងផ្ទះ ស្រាប់តែឈ្មោះចាន់ សុដា ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានចូលមកក្នុងផ្ទះ រួចបីខ្លួនយកទៅផ្ទះបាយនៅខាងក្រោយ ពេលចាប់់សំរាតខោ ទើបបានដឹងខ្លួន ស្រាប់់តែឈ្មោះចាន់់ សុដា និយាយគំរាម ថាបើស្រែក និងនិយាយប្រាប់គេឯង នឹងសម្លាប់ចោល ហើយក្មេងស្រីរងគ្រោះ បាននិយាយតបថា ពូដា កុំសម្លាប់ខ្ញុំៗមិនប្រាប់ម៉ែខ្ញុំទេ ហើយឈ្មោះដា បានរំលោភកន្លែងផ្លូវភេទ មិនបានសំរេច ទើបរំលោភរន្ធគូទបានសំរេច រួចរាល់ហើយ ឈ្មោះដា បានដើរចេញទៅបាត់ ។

លុះនៅវេលាម៉ោង១យប់ ថៃ្ងទី១៥មេសា ពេលម្តាយវិលត្រឡប់ មកដល់ផ្ទះវិញ ខ្លួនបានរៀបរាប់ប្រាប់ម្តាយថា ពូដា មកចាប់ខ្ញុំរំលោភ បន្ទាប់មកម្តាយក្មេងស្រី បានដាក់ពាក្យបណ្តឹង ចូលប៉ុស្គិរដ្ឋបាល ឃុំត្រពាំងប្រីយ៍ ចាត់វិធានការធ្វើការឃាត់ខ្លួនតែម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]