ភ្នំពេញ ៖ គេហទំព័រ Facebook ជាប្រព័ន្ធទំនាក់ទំនងសង្គមដ៏ធំមួយ ក្នុងចំណោមប្រព័ន្ធ ទំនាក់ទំនងល្បី ឈ្មោះ ជាច្រើន នៅលើពិភពលោក។ យ៉ាងណាមិញ ប្រព័ន្ធ Facebook នៅកម្ពុជា យើងសង្កេតឃើញ Page Facebook របស់តារាកំប្លែងសម្បូរវោហារ ប្រចាំស្ថានីយទូរទស្សន៍ CTN នាយ គ្រឿន ត្រូវជាប្អូនប្រុស បង្កើតរបស់នាយ ពាក់មី មានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយយើងមិនដឹងច្បាស់ថា Page មួយណាជា Page ពិតប្រាកដ ដែលនាយគ្រឿន ប្រើប្រាស់នោះទេ។

ក្នុងគេហទំព័រ Facebook យ៉ាងតិចមាន Page Facebook របស់នាយគ្រឿនចំនួន ៦ដែលត្រូវបានគេប្រើ ក្នុង នោះឈ្មោះជាភាសាខ្មែរ មានយ៉ាងតិច៤ និង ភាសាអង់គ្លេស មានយ៉ាងតិច២ ។ នេះអាចនេះនិយាយបានថា ដោយ សារកេរ្តិ៍ឈ្មោះល្បីល្បាញ របស់នាយគ្រឿនទើប គេប្រើប្រាស់ឈ្មោះ របស់គាត់ដើម្បី ជាប្រយោជន៍របស់ខ្លួន ហើយមើលទៅ។

ដោយសារ Page ឈ្មោះ នាយ គ្រឿននីមួយៗតែងតែមានបង្ហោះ និងចែកចាយ រូបភាព និងវីដេអូកំប្លែងៗនោះ យើង ពិតជាមិនអាចកំណត់បានទេ ថាតើមួយណាជា Page ពិត ឬមួយណាជា Page ក្លែងក្លាយ (Fake)ដែលជនខិលខួច លួចបង្កើតប្រើប្រាស់។ បញ្ហានេះ មានតែនាយ គ្រឿន តែម្នាក់គត់ដែលអាចបកស្រាយ ជូនចំពោះប្រិយមិត្ត ក៏ដូចជា អ្នក ដែលតែងតែគាំទ្ររូបលោក។ ដោយមិនទាន់អាចទំនាក់ទំនងនាយគ្រឿនបាន គេហទំព័រ LookingTODAY រង់ចាំ ការបកស្រាយ ទាក់ទង់ទៅនឹងបញ្ហាខាងលើនេះ ពីសំណាក់ នាយ គ្រឿន នាពេលក្រោយ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី