ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ចំណែកស្រ្តីម្នាក់ និងបុរសម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនគេចពីរ៉ឺម៉ក ហើយជ្រុលទៅបុកម៉ូតូ ដែលជនរងគ្រោះកំពុងជិះ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចស្ថានីយ៍ថ្លឹងរថយន្ត ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌ មានជ័យ កាលពីម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤។

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថា្នក់ចរាចរ ដែលបណ្តាលឲ្យជនរងគ្រោះជាបុរស ម្នាក់ស្លាប់ និងនារីម្នាក់ បុរសម្នាក់ទៀត រងរបួសធ្ងន់នេះ បង្កឡើងដោយរថយន្តម៉ាកហ្វត ពណ៌ខៀវ គ្មានស្លាកលេខ បើកបរបញ្ច្រាសទិសគ្នា បានបើកជែងរថយន្ត មួយគ្រឿងផ្សេងទៀត និងគេចពីរ៉ឹម៉កម៉ូតូ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ ម៉ាកវ៉េវ ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត។

សេចក្តីរាយការណ៍បន្តថា អ្នកស្លាប់ក្នុងហេតុការណ៍ខាងលើឈ្មោះ ង្វៀង យាំងអាង អាយុ ២៦ឆ្នាំ មុខរបរជាជាង តុទូ ជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរ ដែលរងរបួសធ្ងន់ទាំង២នាក់នោះ ម្នាក់ឈ្មោះ ង្វៀន យាំងប៊ន អាយុ ២២ឆ្នាំ មានមុខរបរជាងតុទូ និងម្នាក់ទៀត ឈ្មោះ សៀង ស្រី ភេទស្រី អាយុ ១៦ឆ្នាំ ។ អ្នកទាំង៣នេះ រស់នៅភូមិស្តៅ កន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដោយឡែកអ្នកបើករថយន្តបង្កហេតុ ឈ្មោះ អ៊ិត សុខុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជាយោធា មានទីលំនៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ។ ក្រោយកើតហេតុ នគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាល ចរាចរ ជើងគោករាជធានី ចុះវាស់វែង និងយករថយន្តបង្ក ម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចររាជធានី ភ្នំពេញ ដើម្បីដោះស្រាយគ្នាជាក្រោយ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]