ជប៉ុន៖ ចំពោះការងារជា អ្នកទទួលភ្ញៀវនៅប្រទេស ជប៉ុនគឺអាច យកប្រាក់កម្រៃបានយ៉ាងច្រើន សន្ធឹកសន្ធាប់ ប្រសិនបើអ្នកប៉ិនប្រសព្វនិយាយ។

ជួបជាមួយ នាងEmiri Aizawa រឺក៏ឈ្មោះមួយទៀត គឺAka Mimi Ichigo ជាកំពូលអ្នកទទួលភ្ញៀវម្នាក់ ក្នុងស្រុក glitzy Shinjuku។ ជារៀងរាល់យប់ នាងតែងតែអង្គុយក្នុងបារ ដើម្បីផឹកស្រានិងជជែកជាមួយ មនុស្សប្រុសជាច្រើន ដើម្បីទាក់ចិត្តពួកគេ អោយមកកំសាន្ត ក្នុងក្រុមហ៊ុនរបស់នាង។ មិនតែប៉ុណ្ណោះ មិនត្រឹមតែផឹកស្រានោះទេ គឺនាងត្រូវអុជបារីអោយពួកគេ ស្តាប់ពួកគេនិយាយ និងសើចសប្បាយ នៅពេលពួកគេ និយាយកំប្លែងថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ នាងmimi ជាអ្នកទទួលភ្ញៀវម្នាក់ ដែលមានប្រជាប្រិយភាពបំផុត ដោយក្នុងមួយខែៗ នាងអាចរកចំណូលបានចំនួន ១២៥,០០០ ដុល្លារអាមេរិក។

តើប្រិយមិត្ត គិតថាអស្ចារ្យដែររឺទេគ្រាន់តែ ជាអ្នកទទួលភ្ញៀវសោះ អាចទទួលបានប្រាក់ ចំនូលដ៏ច្រើនបែបនេះ?






ប្រភព បរទេស
កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]