ចោរជនជាតិចិនម្នាក់ បានគាស់ផ្ទះមួយខ្នង ក្នុងបំណងប្រុងចូលលួចឥវ៉ាន់ និងរបស់របរមានតម្លៃ ខណៈម្ចាស់ផ្ទះ កំពុងដេកលង់លក់ នៅពេលយប់ ប៉ុន្តែផ្ទុយមកវិញ នៅក្នុងផ្ទះ មិនឃើញមានរបស់ មានតម្លៃណា ដែលគួរលួច រហូតធ្វើឲ្យចោរទន់ចិត្ត និងអាណិត ក៏បានទុកប្រាក់ឲ្យម្ចាស់ផ្ទះ ជាង៣០ដុល្លារ និងក្រដាសមួយសន្លឹក ដែលសរសេរផ្ញើរទៅម្ចាស់ផ្ទះទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ចោរចិត្តធម៌ដែលបានគាស់ផ្ទះ ក្នុងបំណងចូលលួចឥវ៉ាន់ និងរបស់របរមានតម្លៃនោះ បានទុកប្រាក់ឲ្យម្ចាស់ផ្ទះ ចំនួន២០០យ័ន (ជាង៣០ដុល្លារ) និងក្រដាស់មួយសន្លឹក ក្រោយពីឃើញម្ចាស់ផ្ទះ ក្រខ្សត់ និងគួរឲ្យអាណិតខ្លាំងពេក។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីផ្ទះម្ចាស់ភ្ញាក់ពីដេក ក៏បានឃើញប្រាក់ចំនួន២០០យ័ន (ជាង៣០ដុល្លារ) និងក្រដាស់មួយសនឹ្លក ដែលមានខ្លឹមសារដូចតទៅ «ខ្ញុំសុំទោស! ខ្ញុំមកទីនេះដើម្បីលួចរបស់របរមានតម្លៃ ប៉ុន្តែនៅក្នុងផ្ទះលោក គ្មានរបស់មានតម្លៃ គួរឲ្យលួចសោះ។ វាដូចជាទឹកដែលត្រូវគេជះចោលអីចឹង។ ខ្ញុំមិនដែលបានឃើញបែបនេះទេ ក្នុងមួយឆាកជីវិតរបស់ខ្ញុំ។ នេះគឺជាប្រាក់ចំនួន២០០យ័ន យកវាទៅទិញសោរថ្មីចុះ៕»



ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]