កាលពីពេលថ្មីៗនេះ ប្តីប្រពន្ធវ័យក្មេងមួយគូ នៅរស់ក្នុងទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីពួកគេទាំង២នាក់ បានថតវីដេអូសិច និងរូបស្រាតខ្លួនឯង រួចដាក់លក់តាមអនឡាញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្តីប្រពន្ធជនជាតិចិនមួយគូនេះ បានបង្កើតក្លិបមួយ នៅក្នុងបណ្តាញសង្គម QQ របស់ប្រទេសចិន ដោយតំរូវឲ្យសមាជិកខ្លួន បង់ប្រាក់ មុននឹងអាចទស្សនាខ្សែវីដេអូសិច និងរូបថតស្រាតរបស់ពួកគេ។ ប្រភពដដែលបានបន្តទៀតថា ស្រ្តីជាប្រពន្ធ ត្រូវបានគេស្គាល់ឈ្មោះថា Gu អាយុ២៣ឆ្នាំ ដែលនាងធ្លាប់ជាតារាម៉ូដែលសិច របស់វេបសាយសិចមួយ ហើយធ្លាប់បានប្រើប្រាស់ឈ្មោះក្រៅ ដែលហៅថា “Mei Niang” ឬ “Charming Lady”។

ស្រ្តីឈ្មោះ Gu និងប្តីរបស់នាង ដែលមានឈ្មោះថា Li អាយុ២៨ឆ្នាំ បានចែកចាយវីដេអូសិច ជាង៣០វីដេអូ និងរូបថតស្រាត ជាង១,៣០០សន្លឹក ខណៈពួកគេទាំង២នាក់ បានចាប់ផ្តើមធ្វើបែបនេះ តាំងពីខែកុម្ភៈ ឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនេះ បានលក់វីដេអូសិច និងរូបថតស្រាតរបស់ពួកគេ ក្នុងតម្លៃចន្លោះពី ៥០០ (៨០ដុល្លារ) ទៅ២,០០០យ័ន (៣២០ដុល្លារ) ឯណោះ ហើយក៏មានការសម្តែងឈុតឆាកផ្ទាល់ ចំពោះសមាជិកពិសេស តែតម្លៃខុសពីធម្មតា។

យ៉ាងណាមិញ មុនពេលពួកគេទាំង២នាក់ ត្រូវក្រុម Meddling Anti-Porn Crusaders របស់ប្រទេសបង្រ្កាបបាន ពួកគេអាចរកប្រាក់កម្រៃ បានប្រមាណជាង ៣០,០០០យ័ន (៤៨០០ដុល្លារ) គិតត្រឹមចុងឆ្នាំ២០១៣៕



ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]