ឥណ្ឌូនេស៊ី៖ ក្មេងប្រុសដែល ញៀនបារីតាំងពីអាយុ២ឆ្នាំ នៅពេលនេះ អាចបញ្ឈប់ទម្លាប់នេះ ហើយបានងាកទៅជាបរិភោគអាហារ ជាធម្មតាវិញហើយ។

អាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ក្មេងប្រុសម្នាក់ បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការ ញៀនបារីរបស់គេ ដែលគេជក់រហូតដល់ទៅ ៤០ដើម ក្នុងមួយថ្ងៃ ប៉ុន្តែគេបានបោះបង់ចោល ទម្លាប់អាក្រក់នេះហើយ និងងាកមកបរិភោគអាហារធម្មតាវិញ។

ក្មេងប្រុសឈ្មោះ Aldi Rizal រស់នៅភូមិក្រីក្រមួយ នៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី នៅពេលនេះមានអាយុ៥ឆ្នាំ ហើយគេក៏បានផ្តាច់ ការញៀនបារីយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ សុខភាពរបស់គេហើយ។ Aldi បានធ្វើការព្យាបាល ការញៀនបារី នៅទីក្រុងចាកាតា ដើម្បីកែប្រែទម្លាប់ជក់បារី ៤០ដើមក្នុងមួយថ្ងៃរបស់គេ។ នៅក្នុងអំឡុងពេលព្យាបាល ដោយចិត្តសាស្រ្ត គេបានប្រាប់ម្តាយរបស់ Aldi ធ្វើឲ្យគេរវល់នឹងការលេង ដើម្បីឲ្យភ្លេចបារី និងបានបង្រៀន ម្តាយរបស់ Aldi ពីគ្រោះថា្នក់ នៃការជក់បារីផងដែរ។

នៅពេលដែល Aldi ផ្តាច់បារីដំបូង គេត្រូវការឧបករណ៍ ក្មេងលេងជាច្រើន ដើម្បីធ្វើការព្យាបាលនេះ។ ម្តាយរបស់របស់ Aldi បាននិយាយថា នៅតែមានមនុស្សផ្តល់បារី ទៅឲ្យគេ ប៉ុន្តែត្រូវបាន Aldi បដិសេធ ហើយនិយាយថា ការជក់បារីអាចធ្វើឲ្យគេមានជំងឺ ហើយគេមិនចង់ឲ្យ លោកវេជ្ជបណ្ឌិត Kak Seto ដែលខំព្យាបាលរូបគេ អស់សង្ឃឹមនោះទេ។

យ៉ាងណាមិញ នៅពេលនេះ Aldi បានដាច់បារីហើយ និងញ៉ាំអាហារធម្មតា ដូចកូនក្មេងដទៃទៀតដែរ៕

ប្រភព៖ ដេលីមេល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]