រាជធានីភ្នំពេញ ៖ ទីបំផុតករណីយក រថយន្តកាមរីបាឡែនទៅប្លុងចោល នៅក្នុងដីឡូត៍មួយកន្លែងស្ថិត ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីនោះ គឺបុរសម្នាក់ក្រោយពីប្លុង រថយន្តរួច បាននំាសង្សារយកទៅសម្លាប់ ចោលនៅក្នុង ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ។

គួររំលឹកថា រថយន្តកាមរីបាឡែនមួយគ្រឿង ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Y 3477 ត្រូវបានប្រជាការពារ ក្រឡេកឃើញនៅក្នុង ដីឡូត៍មួយកន្លែងប្រមាណ ៣០ម៉ែត្រពីផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ម៉ោង៧ព្រឹកថ្ងៃទី១៦ មេសា ២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពបានស្រង់ សំដីប៉ូលិសការិយាល័យបច្ចេកទេស បញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងរថយន្តគេឃើញកូនសោរ ថយន្តនៅជាប់នោះ ហើយមានកាបូបខោអាវ ទឹកផ្លែឈើ ទឹកក្រូច និងឃើញសក់ស្រ្តីជ្រុះនៅខាងមុខ រាយប៉ាយក្បែរចង្កូតរថយន្តនោះថែមទៀត ។

ភ្លាមៗសមត្ថកិច្ចបានដាក់ការសង្ស័យថា រថយន្តនេះទំនងជាទើបមក ពីដើរលេងនៅខេត្តណាមួយ ហើយកើតមានជម្លោះបង្កជាអំពើហិង្សា ទើបមានសក់ជ្រុះទាំងដុំៗយ៉ាងដូច្នេះ ។

ក្រោយមករថយន្តត្រូវបាន សមត្ថកិច្ចបើកយកមករក្សាទុកនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចំស្រាវជ្រាវរកម្ចាស់ ។

សេចក្តីរាយការណ៏ចុងក្រោយ គឺរថយន្តខាងលើ ត្រូវសមត្ថកិច្ចខេត្តកំពតនាំយកទៅ ខេត្តកំពតវិញហើយ ដើម្បីបន្តស៊ើបអង្កេត ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូន នៅលើសារព័ត៌មានកោះសន្តិភាព ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]