នៅពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែសប្បាយរីករាយ ជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ព.ស ២៥៥៨ ចំនួនបីថ្ងៃនោះ ងាកទៅប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសភូមិផង ទ្វីបជាមួយនោះ បែរជាត្រូវក្រៀមក្រំ ទុក្ខសោក ខណៈនាវាដឹកអ្នកដំណើរ ដែលផ្ទុកអ្នកដំណើរសរុប ៤៥៩ នាក់ ភាគច្រើនជាសិស្សវិទ្យាល័យ បានលិចទៅក្នុង ទឹកសមុទ្របាត់ស្រមោល។

បើតាមអាជ្ញាធរពាក់ព័ន្ធ របស់កូរ៉េខាងត្បូង បានអោយដឹងថា ក្នុងចំណោមអ្នកដំណើរទាំង ៤៥៩ នាក់ រួមមាន បុគ្គលិកនាវា ៣០ នាក់ សិស្សសាលាវិទ្យាល័យ ៣២៥ នាក់ គ្រូបង្រៀន ១៥ នាក់ និង អ្នកដំណើរ ៨៩ នាក់ឯទៀត។ ក្នុងចំណោមអ្នកដំណើរចំនួន ១៦៤ នាក់ ដែលត្រូវបានជួយសង្គ្រោះ គឺមាន ៥៥ នាក់រងរបួស ខណៈ ២៩២ នាក់ឯទៀត បានបាត់ខ្លួន។

អ្នកដំណើរ ដែលបាត់ខ្លួន ដ៏ច្រើនសន្ធឹកនេះ ទំនងប្រហែលជាត្រូវជាប់គាំង នៅក្នុងនាវា រឺក៏រសាត់អណ្តែត នៅលើផ្ទៃទឹកសមុទ្រ ដែលជាហេតុធ្វើអោយកំណើនចំនួន នៃអ្នកស្លាប់ អាចកើនឡើងជាបន្តបន្ទាប់ ប្រែក្លាយព្រឹត្តិការណ៍នេះ ទៅជាសោកនាដកម្មលិចនាវា ជាប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ ១៩៩៣ ដែលបានសម្លាប់មនុស្ស ២៩២ នាក់។

ជាមួយគ្នានេះដែរ មានការផ្សាយបន្តផ្ទាល់ នៅលើស្ថានីយ៍ទូរទស្សន៍ក្នុងតំបន់ ដែលបានផ្តិតយក ព្រឹត្តិការណ៍ ទាន់ហេតុការណ៍ រូបភាព និងការលិចបាត់ចូលទៅក្នុងសមុទ្រ ខណៈមាននាវាធំប្រមាណ ៨៧ គ្រឿង អមដោយឩទ្ធម្ភាគចក្រ ១៨ គ្រឿងបានអន្តរាគមន៍ ជួយសង្គ្រោះ ក្នុងកំឡុងពេលនោះ។

គួរបញ្ជាក់ផងដែរថា គោលដៅរបស់ នាវាដឹកអ្នកដំណើរនេះ គឺចេញដំណើរពីទីក្រុង Incheon ភាគពាយព្យ របស់កូរ៉េខាងត្បូង ឆ្ពោះទៅកាន់កោះទេសចរណ៍ Jeju ក្នុងរយៈពេលប្រមាណជា ១៤ ម៉ោង ពោលគឺត្រូវសម្រាកឆ្លងយប់ មួយថ្ងៃ។

បញ្ជាក់៖ ទិន្នន័យនៃអ្នកស្លាប់ និងរបួស ទាន់ហេតុការណ៍ នឹងជម្រាបជូននៅពេល ទទួលបានព័ត៌មានច្បាស់ការណ៍!

                                     សកម្មភាពលិច និងការជួយសង្គ្រោះ










                                ការទន្ទឹមរង់ចាំដំណឹង របស់សាច់ញាតិ




                                    បញ្ជីអ្នកដំណើរ ដែលបាត់ខ្លួន


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]