ក្នុងអំឡុង ពេលបីថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំប្រពៃណី ជាតិខ្មែរ គេឃើញមាន កម្មវិធីកម្សាន្ត សប្បាយគ្រប់ ខេត្តក្រុងនៃ ព្រះរាជាណា ចក្រកម្ពុជា ដែលក្នុងនោះ ក៏មានវត្តមាន តារាចម្រៀង សុគន្ធ និសា និង មាស សុខសោភា ឡើងមកបក ស្រាយរួមគ្នា បែបក្រម៉ិច ក្រម៉ើមដែល ធ្វើអោយកក្រើក ទឹកដីអង្គរ នាថ្ងៃចូលឆ្នាំ ចុងក្រោយនេះ។

តារាចម្រៀង ដែលជាគ្រាប់ ពេជ្រទាំងពីរ របស់ផលិត កម្មថោន និងជាកំពូល តារាចម្រៀង ស្រីទាំងពីរដួង ឡើងមកបក ស្រាយបទ ចម្រៀងថ្មី របស់ពួកគេ គឺបទ “ស្រីស្អាត កំពូលសម្រស់” ពិតជាទទួលបាន ការគាំទ្រ ច្រើនមែន។ ការសម្តែង បែបកុង កាច់គ្នា ព្រមទាំងអម ជាមួយនឹងក្រុមរាំ ម្នាក់មួយក្រុម ចេញមក បង្កួតទាំង សម្រស់ និងក្បាច់រាំដាក់គ្នា បានធ្វើអោយ អ្នកទស្សនាសើច និងទះដៃ ហ៊ោកញ្ជ្រៀវ ហួសពីការស្មាន។ តារាចម្រៀង ទាំងពីរដួងនេះ រាល់ការសម្តែង ម្នាក់ឯងម្តងៗ គេដឹងថាមាន  ការគាំទ្រលើស លុបណាស់ទៅហើយ ស្រាប់តែលើកនេះ ផលិតកម្ម បានចាត់អោយ ជល់គ្នាម្តង ឃើញថា ពិតជាកក្រើក។ ក្រោយពីបក ស្រាយបទ មួយបទនេះ បានបញ្ចប់ តារាចម្រៀង ទាំងពីរដួង បានបង្ហាញ នូវភាពសប្បាយ រីករាយជាខ្លាំង ព្រមទាំងថ្លែង អំណរគុណ ទៅដល់អ្នករៀប ចំកម្មវិធីដែល បានផ្តល់ឱកាស អោយពួកគេ បានបញ្ចេញ សមត្ថភាពរួមគ្នា ទៀតផង។ នេះជាលើក ទីពីរហើយដែល កញ្ញា សុគន្ធ និសា និងកញ្ញា មាស សុខសោភា ចេញមក បកស្រាយ បទរួមគ្នា ដែលកាលពី កម្មវិធីប្រគល់ ពានរង្វាន់ អាណាចក្រតារា ឆ្នាំ២០១២ ក៏ពួកគេបាន បកស្រាយបទ “វាលវែងឆ្ងាយ” ដែលកាលនោះ ធ្វើអោយមានការ គាំទ្រជាខ្លាំង រហូតដល់មាន ការចែករំលែក បន្តទៅក្នុង YouTube និង ហ្វេសប៊ុក ឥតដាច់ផងដែរ។

យើងសម្គាល់ ឃើញថា ឱកាសដែល តារាចម្រៀងស្រី កំពូលៗចេញ មកបកស្រាយ នូវបទរួមគ្នា បែបនេះគឺមាន មិនច្រើនទេ ហើយរាល់ ការសម្តែង ម្តងៗក៏មាន ការគាំទ្រ មិនតិចដែរ ដោយសារ សមត្ថភាព របស់ពួកគេ បូកបញ្ចូលគ្នា ពិតជាទាក់ទាញ និងលើស ពីអ្វីដែល ទស្សនិកជន ចង់បាន។

សូមមើលរូបភាពទាំងអស់គ្នា៖







ដោយៈ Arex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា