ពិភពលោក៖ ជាការពិត ប្រិយមិត្តមួយចំនួន ប្រាកដជាធ្លាប់បានឃើញ និង ចិញ្ចឹមប្រភេទសត្វឆ្កែ ជាច្រើនប្រភេទ ប៉ុនែ្តមានប្រភេទសត្វឆ្កែ ពូជមួយចំនួន នៅក្នុងពិភពលោក អ្នកប្រាកដជាមិនដែលឃើញទេ។ ទោះបីប្រភេទខ្លះ ស្រដៀងគ្នា តែវានឹងមានលក្ខណៈបែ្លកពីឆែ្កដទៃ អាស្រ័យលើទំហំ ពណ៌ និង រូបរាង ដែលធ្វើឲ្យឆ្កែទាំងនោះ មើលទៅគួរឲ្យស្រលាញ់ តែម្តង។

ចឹងប្រិយមិត្តខែ្មរឡូត ក្រលេកមកមើលសត្វឆ្កែ ទាំង៩ ដែលអ្នកមិនដែលឃើញ ខាងក្រោមនេះ៖

១. ឆ្កែស្វីស Vallhund ៖ ក្នុងឆ្នាំ១៩៤២ ឆ្កែស្វីសប្រភេទនេះ សឹងនឹងផុតពូជ ទៅហើយ តែដោយមានកម្មវិធី បង្កាត់ពូជ ទើបឆែ្កប្រភេទនេះ ត្រូវបានជួយសង្រ្កោះ ឲ្យនៅសេសសល់បាន។ ពួកវាមានរាងតូច គួរឲ្យស្រលាញ់ ហើយវាមានកម្លាំងខ្លាំង និងចូលចិត្តរត់ណាស់។



២. Bedlington Terrier ៖ ឆ្កែនេះមានរូបរាង ដូចកូនចៀមចឹង ហើយវាចូលចិត្ត លេងជាមួយក្មេង និងងាយស្រួលមើលថែរក្សាណាស់ ។ហើយវាចូលចិត្ត បក់កន្ទុយពេលដែលវា រត់ហត់ហើយនោះ។



៣. ឆែ្កមាឌធំ Tibetan ៖ ឆែ្កប្រភេទនេះ ត្រូវបានប្រើឲ្យ ការពារផ្ទះ កនែ្លងផ្សេងៗ មនុស្ស និង សត្វពាហនៈ ។

៤.ឆ្កែ Catalburun ៖ ឆ្កែនេះមានច្រមុះដាច់ពីគ្នា។ ពូជឆ្កែគឺឥតច្ចោះ ដែលធ្វើឲ្យវាអាចហឺតក្លិន បានធ្ងាយ ហើយវាពូកែប្រមាញ់ណាស់ ពូជនេះសំបូរតែ នៅក្នុងប្រទេសទួរគីប៉ុណ្ណោះ។



៥. ឆែ្ក Mudi ៖ ឆ្កែនេះ គួរឲ្យស្រលាញ់ណាស់ វាចេញមកពីប្រទេស ហុងហ្គារី ហើយវាមានកម្លាំងខ្លាំង វាអាចរស់នៅពី ១៣ដល់១៤ឆ្នាំ ហើយមានទម្ងន់ ពី៨ទៅ៩ គីឡូក្រាម។ ប្រភេទឆ្កែនេះ មានពណ៌ជាច្រើនបែ្លកៗពីគ្នា។


៦.ឆ្កែកាច Catahoula ៖ ឆ្កែនេះ មានលក្ខណៈរំខានបន្តិច ព្រោះវាពូកែព្រូស និង ខាំទូ តុ នៅពេលដែលវាខឹង និង មានពេលខ្លះ គេប្រើវាដើម្បី ឃ្វាលសត្វគោ និង សត្វជ្រូក ជាដើម ។

៧.ឆ្កែ Schipperke ៖ ឆ្កែនេះមានដើមកំណើត នៅក្នុងប្រទេសបែលហ្សេច វាអាចរស់ពី ១៣ទៅ១៥ឆ្នាំ។វាគួរឲ្យស្រលាញ់ តែវាក៏បង្កបញ្ហាច្រើនដែរ ដោយសារវាឆាប់ខឹង ដូច្នេះវាមិននៅជិតសត្វ ដទៃបានឡើយ។

៨. ឆ្កែ Azawakh ៖ ឆ្កែនេះ ត្រូវបានបង្កាត់ ពីតំបន់ភាគខាងលិចអាហ្រ្វិក។ ពូជប្រភេទនេះ មានពណ៌ច្រើនប្រភេទ ដូចជា ក្រហម ខៀវ ខ្មៅ ជាដើម។ វាគឺគួរឲ្យស្រលាញ់ និងឆ្លាតផងដែរ។



៩.ឆ្កែ ថៃ Ridgeback ៖ ឆ្កែប្រភេទនេះ គឺជាពូជឆ្កែដ៏ឆ្លាត ដែលវាអាចដឹង និង យល់ពីអ្វី ដែលម្ចាស់វា ចង់ឲ្យធ្វើ ពួកនេះ មានសម្បូរខ្មៅ ត្រចៀកត្រង់ និងអាចរត់បានធ្ងាយ និង ប្រដេញបានទៀត។ 



ប្រភព៖ បរទេស

ដោយ៖ ទីន

ខែ្មរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]