អ៊ីស្រាអែល ៖ ក្រុមមន្រ្តីប៉ូលីស អ៊ីស្រាអែល បានអោយដឹងថា គ្រូពេទ្យ ម្នាក់បានរង របួសធ្ងន់ បន្ទាប់ពី ត្រូវបាន សាច់ញាតិអ្នក ជំងឺវាយ។

តាមការស៊ើប អង្កេតរបស់ប៉ូលីស បានអោយដឹងថា អ្នកជំងឺម្នាក់ បានស្នាក់នៅ ព្យាបាលក្នុងមន្ទីរពេទ្យ អស់រយៈពេល មួយខែ ដោយជំងឺធ្ងន់ធ្ងរ ។ ប៉ុន្តែពេល ដែលក្រុមគ្រួសារ របស់អ្នកជំងឺ បានទទួលដំណឹង អាក្រក់ថា សាច់ញាតិរបស់ ខ្លួនស្លាប់ ស្រាប់តែ ពួកគេ ចាប់ផ្តើម គប់របស់របរ ទៅលើ វេជ្ជបណ្ឌិត រួមទាំងគ្រូពេទ្យ មួយអស់ដៃ តែម្តង។

បន្ទាប់ពីហេតុការណ៍ នេះបានកើតឡើងរួច ខាងមន្ទីរពេទ្យ ក៏បានរាយការណ៍ ទៅប៉ូលីស និងបានដាក់ ពាក្យបណ្តឹង ទៅលើជនដៃដល់ ដែលជាឪពុក របស់អ្នកជំងឺ។

ជាក់ស្តែង ឪពុកដែល បានវាយក្រុមគ្រូពេទ្យ មិនត្រឹមតែ ធ្វើអោយ គ្រូពេទ្យម្នាក់ រងរបួស យ៉ាងដំណំ ប៉ុណ្ណោះទេ ថែមទាំង បានធ្វើអោយ ខូចខាត បរិក្ខារ និង គ្រឿងសង្ហារឹម របស់មន្ទីរពេទ្យ ទៀតផង។

យ៉ាងណាវិញ ករណីបែបនេះ មិនមែនជា លើកទីមួយទេ ដែលក្រុមគ្រួសារ របស់អ្នកជំងឺ បានប្រើអំពើហិង្សា មកលើក្រុម គ្រូពេទ្យដូច្នេះ។ហើយអគ្គនាយក មន្ទីរពេទ្យ Eyal Yechezkeli ក៏បាននិយាយថា “ការរំលោភបំពាន លើក្រុមគ្រូពេទ្យ គឺបានមិន អាចទទូល យកបានឡើយ”៕


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]