អ្នកស៊ើបអង្កេត បានអោយដឹង កាលពីថ្មីៗកន្លងទៅនេះថា អ្នកបើកបរយន្តហោះ នៃជើងហោះហើរ MH370 លោក Fariq Abdul Hamid ធ្លាប់បានធ្វើការ ហៅទូរស័ព្ទចេញ ក្នុងកំឡុងពេលដែលយន្តហោះ កំពុងហោះក្នុងកម្ពស់ទាបមួយ នៅជិតកោះ Penang ឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសម៉ាឡេស៊ី នៅមុនពេលយន្តហោះ បានបាត់ខ្លួន។

បើតាមសារព័ត៌មានដដែល បានអោយដឹងទៀតថា យន្តហោះ ដែលផ្ទុកអ្នកដំណើរសរុប ២៣៩ នាក់ បានហោះហើរ ក្នុងកម្ពស់ទាបល្មមមួយ ដើម្បីអោយទូរស័ព្ទ របស់អ្នកបើកបរយន្តហោះរង Fariq មានសេវា នៅពេលដែលខិតជិត ទៅនឹងអង់តែន ទូរស័ព្ទនោះ។

ប៉ុន្តែកិច្ចសន្ទនាតាមទូរស័ព្ទនោះ ត្រូវបានកាត់ផ្តាច់ ដែលមូលហេតុទំនង ប្រហែលបណ្តាលមកពី យន្តហោះមានល្បឿនលឿន ដែលពិបាក ក្នុងការរក្សាតុល្យភាពកម្ពស់ ក្នុងអាត្រា ២១៣០ ម៉ែត្រ ដើម្បីអោយទូរស័ព្ទ អាចភ្ជាប់យកសេវា ពីអង់តែនមួយ ទៅអង់តែនមួយទៀត ដើម្បីអាចទំនាក់ទំនង បានងាយស្រួល។

ក្នុងនោះដែរ គេនៅមិនទាន់មាន ព័ត៌មានច្បាស់ការណ៍ សម្រាប់សន្និដ្ឋាន ថាតើនរណាជាអ្នកចុងក្រោយ ដែលអ្នកបើកបរយន្តហោះរង Fariq ម្នាក់នេះ បានធ្វើការទំនាក់ទំនង ជាមួយ។

លោក Fariq អ្នកបើកបរយន្តហោះរង MH370 ម្នាក់នេះ ក៏ធ្លាប់បានធ្វើការទំនាក់ទំនង តាមរយៈសារ អេឡិចត្រូនិច WhatsApp Messenger នៅម៉ោងប្រហែលជា ១១ និង ៣០ នាទីយប់ ថ្ងៃ ៧ មិនា នៅមុនពេលដែលលោក ហោះហើរ ទៅកាន់ទីក្រុងប៉េកាំង ដែលត្រូវចំណាយរយៈពេល ៦ ម៉ោង។

ដោយសារតែមានភាពមន្ទិល សង្ស័យនេះហើយ ទើបមានការត្រួតពិនិត្យនូវកំណត់ត្រា ទូរស័ព្ទហៅចេញ ទាំងអស់ របស់អ្នកបើកបរ យន្តហោះរងម្នាក់នោះ ដោយគេបានប្រទះឃើញ គាត់បានទំនាក់ទំនង ទូរស័ព្ទហៅចេញទៅ បុគ្គលម្នាក់ជាប្រចាំ មិនដែលខាន។ ហើយបើតាម កំណត់ត្រានោះទៀតសោត គឺគាត់បានធ្វើការហៅទូរស័ព្ទ ចេញប្រមាណក្រោម ២ ម៉ោង នៅមុនពេលយន្តហោះ ហោះចេញពីព្រលាន អន្តរជាតិ កូឡាឡំពួរ ឆ្ពោះទៅកាន់ ទីក្រុងប៉េកាំង នៅវេលាម៉ោង ១២ និង ៤១ នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី ៨ មិនា។

បើតាមសម្តីរបស់ Nursyafiqah Kamarudin អាយុ ១៨ ឆ្នាំ ដែលជាក្មួយរបស់ អ្នកបើកបរយន្តហោះរង វ័យ ២៨ ឆ្នាំម្នាក់នេះ បានអោយដឹងថា “គាត់មានទំនាក់ទំនង យ៉ាងជិតស្និតជាមួយនឹង ម្តាយរបស់ខ្ញុំ ដូចនេះបើគាត់អាចហៅ ទូរស័ព្ទចេញបាន នោះគាត់ប្រាកដជា call មកខ្ញុំ ជាក់ជាមិនខាន” ។

គួរបញ្ជាក់ផងដែរថា មកទល់ថ្ងៃនេះ គឺជាគម្រប់ខួប ៣៧ ថ្ងៃហើយ នៃការបាត់ខ្លួនយន្តហោះ MH370 ផ្ទុកអ្នកដំណើរ ២៣៩ នាក់ របស់អាកាសចរណ៍ ម៉ាឡេស៊ី ដោយគ្រប់យ៉ាងហ្នឹងនៅតែជាអាថ៌កំបាំង ដរាបណាដែលប្រអប់ខ្មៅ នៅតែរកមិនទាន់ឃើញ៕




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]