អង់គ្លេស៖ នៅក្នុងវីដេអូឃ្លីបមួយ ដែលថតបាន ដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីរូបភាព ចោរម្នាក់ ដែលស្ថិតនៅក្នុងស្ថានភាពស្រវឹង ប្លន់ សូម្បីតែជនពិការ ដែលគ្មានសមត្ថភាព តដៃ ឬការពារខ្លួនបាន។

យ៉ាងណាមិញ ចោរនោះ បានទាញកាបូប ដែលនៅនឹងក.បុរសពិការនោះ ខណៈកំពុងតែ ជិះនៅលើ ម៉ូតូចល័តរបស់ជនពិការ ហើយច្រានគាត់ ឲ្យដួលទៅលើដី ដែលមើលទៅគួរឲ្យអាណិត ព្រោះថាគាត់ មិនអាចងើបឡើង ឬតដៃជាមួយចោរនោះ បានឡើយ។ នៅពេលដែល ច្រានបុរសពិការនោះ ទៅលើដីហើយ ចោរ បានប្រទាញប្រទង់ ដណ្តើមយកកាបូប របស់គាត់ រហូតបានសំរេច ហើយក៏រត់គេចខ្លួនបាត់ស្រមោល តែម្តង ដោយទុកឲ្យបុរសពិការម្នាក់នោះ ដួលតែម្នាក់ឯង ដោយគ្មានអ្នកណា បានឃើញ និង ជួយលើកគាត់ឡើងនោះទេ៕

ចង់ដឹងថា ទង្វើរបស់ចោរនោះ គួរឲ្យស្អប់ខ្ពើមយ៉ាងណានោះ ទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖ យូធូប

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]