ថៃ៖ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស៣៩នាក់ និង ៤០២នាក់ផ្សេងទៀត បានរងរបួស គ្រាន់តែជាថៃ្ងដំបូង នៃបុណ្យចូលឆ្នាំថ្មីដែល ប្រារព្ធឡើងជារៀងរាល់ឆ្នាំ បើយោងតាមរបាយការណ៍ភ្នាក់ងារព័ត៌មានថៃ(TNA ) ។

បើយោងតាម លោក Theerapong Rodprasert ដែលជាលេខាធិការរង ក្នុងនាយកដ្ឋានបន្ធូរបន្ថយ និង ការពារមហន្តរាយ នៃក្រសួងគមនាគមន៍ថៃ បានធ្វើសន្និសិទ្ធ កាសែតមួយ ហើយមានប្រសាសន៍ថា តាមស្ថិតិរៀបចំដោយក្រសួង ឃើញថា គ្រាន់តែក្នុងថៃ្ងសុក្រថៃ្ងដំបូង នៃពិធីបុណ្យ ចូលឆ្នាំថ្មី គឺមានគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ដល់ទៅ ៣៧៩ ករណីដែលចំនួននេះ កើនឡើង ៥៣ករណីបើប្រៀបធៀប ទៅនឹងឆ្នាំមុន ក្នុងថៃ្ងហ្នឹងដែរ។

លោក Theerapongបាននិយាយថា ចំនួនអ្នកស្លាប់គឺ៣៩នាក់ស្មើនឹងឆ្នាំមុន តែចំនួនអ្នករងរបួសគឺ៤០២នាក់កើនឡើង៦០នាក់លើសឆ្នាំមុន។

ហើយលោក បន្តទៀតថា ៣០.៦១ភាគរយនៃគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ដោយសារ ការបើកបរនៅពេលស្រវឹង និង ២១.៦៤ភាគរយ បើកបរហួសល្បឿនកំណត់ ហើយភាគច្រើននៃគ្រោះថ្នាក់ កើតឡើងលើម៉ូតូ។ចំពោះ ករណីធ្ងន់ធ្ងរនិងស្លាប់ច្រើនជាងគេ កើតឡើងនៅភាគខាងជើងខេត្ត ឈៀងរ៉ៃ។

លោក Theerapong ក៏បានទទូចដ៏អាជ្ញាធរ ជាប់ពាក់ព័ន្ធចាត់វិធានការ ឲ្យបានតឹងរឹងលើច្បាប់ចរាចរណ៍ នៅតាមចំនុចសំខាន់ ៗ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវគោក លើករណីធ្ងន់ធ្ងរកំឡុងពេល ថៃ្ងគ្រោះថ្នាក់ទាំងប្រាំពីរថៃ្ងនៃបុណ្យចូលឆ្នាំថ្មីនេះ។

ដូច្នេះសូមប្រិយមិត្តខែ្មរឡូតធ្វើដំណើរដោយប្រុងប្រយ័ត្នក្នុងឪកាសឆ្នាំថ្មីនេះ ជាពិសេស គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ បើស្រវឹងសូមកុំបើកបរ ៕

រូបភាព៖ សកម្មភាពប្រជាជនលែងជះទឹក និងគ្រោះចរាចរណ៍នៅប្រទេសថៃ



ប្រភព៖ បរទេស 

កែសម្រួលដោយ៖ ទីន

ខែ្មរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]