អាមេរិក ៖ វីដេអូ មួយដែលបាន បង្ហោះឡើង តាមរយៈ វែបសាយ Vine បានបង្ហាញ ពី សកម្មភាព ក្មេងតូច ម្នាក់កំពុងតែ ជក់កញ្ឆា  ធ្វើអោយមាន ការខឹងសម្បា និង រិះគន់ យ៉ាងខ្លាំងពី សំណាក់ អ្នកលេងអ៊ិនធើណេត។

ក្នុងវីដេអូនេះ បានបង្ហាញថា ពីក្មេងតូចដែល មិនស្គាល់ អត្តសញ្ញាណ  ស្លៀកឈុត Micky Mouse បានជក់កញ្ឆា ខុសច្បាប់ នៅក្នុងបង្គន់។

ជាមួយគ្នានេះដែរ គេក៏ឃើញមាន ដៃមនុស្សចាស់ ជួយក្មេងនោះ ជក់កញ្ឆា ហើយថែម ទាំងមានសំលេង សើចទៀតផង។

គេបានអោយដឹង ផងដែរថា វីដេអូនេះ ត្រូវបាន ចែករំលែក តាមរយៈ Twitter ៣៩, ០០០ ដង និង តាម Vines ៦,៨០០ ដង។ ហើយ អ្នកប្រើបា្រស់ ដែលមានឈ្មោះ  NikoWavy ត្រូវបានគេ យល់ច្រលំថា ជាអ្នកពាក់ព័ន្ធ នៅក្នុងវីដេអូនេះ ព្រោះតែគាត់ បាន ចម្លងវីដេអូ នេះ ចេញពី Vines ហើយបង្ហោះវា ទៅក្នុង គណនី របស់ខ្លួន។

បន្ទាប់ពី បានបង្ហោះវីដេអូ នេះរូចហើយ Nikowavy  ត្រូវបានគេ ជេរស្តីបន្ទោស យ៉ាងខ្លាំង រូចគាត់ក៏បាន លុបវីដេអូ នោះចោល ហើយថែមទាំង និយាយ ថា គាត់មិនបាន ពាក់ព័ន្ធ ក្នុងវីដេអូនេះទេ។

យ៉ាងណាវិញ បុរសម្នាក់ដែលបាន មើលវីដេអូនេះ ហើយ ក៏ Download  វិដេអូនេះ ទុកជាភ័ស្តតាង ដើម្បីរាយការណ៍ ទៅ  សមាគមន៍ការពារ សុវត្ថិភាពកុមារ។ប៉ុន្តែ មកដល់ពេល នេះ គេមិនទាន់ រកឃើញឪពុក ម្តាយ របស់ក្មេង ម្នាក់នេះ នៅឡើយទេ៕

តើសមដែរទេ ដែលបែរជា អោយក្មេងតូច ម្នាក់នេះ មកជក់កញ្ឆា បែបនេះ ?

ចង់ដឹងយ៉ាងណា សូមប្រិយមិត្ត ទស្សនាវីដេអូ ទាំងអស់គ្នា។

ប្រភព ៖ បរទេស

ដោយ ៖ លីំណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]