ជប៉ុន៖ នៅពេលដែលមាន ពិធីដុតកាំជ្រួចម្តងៗ គេតែងតែហាម មិនឲ្យឈរ ឬដើរជិតកាំជ្រួច ដែលកំពុងដុតនោះទេ ព្រោះខ្លាចផ្កាភ្លើងខ្ទាតត្រូវ ដែលបណ្តាលឲ្យមាន ភ្លើងឆេះ ឬរលាក ប៉ុន្តែនៅក្នុងពិធី ដុតកាំជ្រួច របស់ជនជាតិជប៉ុនវិញ គេឃើញមានបុរសជាច្រើននាក់ បានកាត់នូវដុំកាំជ្រួច កំពុងដុតធំៗ ដោយមិនខ្លាចរលាក ដើម្បីបង្ហាញ និងបញ្ជាក់ពីភាពក្លាហាន របស់បុព្វបុរស របស់ពួកគេ។

ការបង្ហាញពីពិធី ដុតកាំជ្រួច នៅខេត្ត Mikawa របស់ប្រទេសជប៉ុន គឺជាទស្សនីយភាព ដ៏ល្បីល្បាញ ជាច្រើនសតវត្សរ៍មកហើយ។ ពិធីនេះត្រូវបាន គេប្រារព្ធឡើងនៅ Matsudaira Toshogu Shinto Shrine ដែលស្ថិតនៅក្នុងទីក្រុងតូយូតា ដែលជាទីសក្ការៈបូជា របស់ជនជាតិជប៉ុន។

នៅក្នុងពិធីនេះដែរ គេបានឃើញបុរសជនជាតិជប៉ុន ជាច្រើននាក់ បានកាន់បំពង់ឬស្សី ដែលពោរពេញទៅដោយកាំជ្រួច ហើយដុតវាឲ្យឆេះឡើង ដែលវាបានបង្ហាញពី ភាពរឹងប៉ឹងនៃរូបរាងកាយ និងភាពក្លាហាន ដែលជាចំណុចសំខាន់នៃពិធីនេះ។

ទោះបីជាមានការរលាកខ្លះៗ នៅលើដងខ្លួនរបស់ពួកគេក៏ពិតមែន ក៏ពួកគេអាចស៊ូទ្រាំបាន ហើយភាពក្លាហាន គឺជាគុណភាព របស់ប្រជាជន Mikawa ដែលនៅក្នុងប្រវត្តិសាស្រ្ត គឺបុរសដែលមកពីតំបន់នេះ ត្រូវបានគេដឹងថា គឺជាអ្នកចម្បាំង samurai ដ៏អស្ចារ្យផងដែរ។

គួរបញ្ជាក់ផងដែរថា ការតភា្ជប់គា្ន របស់តំបន់ Mikawa នេះ ទៅនឹងកាំជ្រួច ត្រូវបានចាប់ផ្តើម នៅពេលដែល Leyasu Tokugawa គ្រប់គ្រងប្រទេសជប៉ុន ពីឆ្នាំ១៦០៣ ដល់ ឆ្នាំ១៦០៥ បានហាមឃាត់ការផលិតរំសេវ គ្រប់កន្លែងទាំងអស់ ទូទាំងប្រទេសជប៉ុន លើកលែងតែខេត្ត Mikawa នេះមួយប៉ុណ្ណោះ ហើយច្បាប់នេះផងដែរ ក៏បានបន្តរហូត មកដល់ឆ្នាំ១៨៦៨។

ជាមួយគ្នានេះដែរ ដោយសារតែរំសេវ ជាវត្ថុធាតុដើមតែមួយគត់ ក្នុងការផលិតកាំជ្រួច ទើបធ្វើឲ្យខេត្ត Mikawa បានក្លាយទៅជាតំបន់ឧស្សាហកម្ម ដ៏ល្បីល្បាញបំផុតនៅប្រទេសជប៉ុន ដែលបន្សល់ទុកមកដល់សព្វថ្ងៃ៕

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]