អង់គ្លេស៖ ស្រ្តីម្នាក់ បានដាក់់ថង់ឥវ៉ាន់ ពីរកញ្ចប់លើដី បន្ទាប់មកស្រាប់តែគាត់ ស្រាតខោគាត់ហើយ ក៏បត់ជើងតូច កណ្តាលផ្លូវតែម្តង នៅតាមដងផ្លូវមមាញឹក មួយកនែ្លងទាំងថៃ្ង ក្នុងទីក្រុងNorthampton ដោយឥតកេរ្តិ៍ខ្មាស់ នាំឲ្យមានការភ្ញាក់ផ្អើល ហើយក៏មានអ្នក ថតរូបគាត់ជាប់ និង បង្ហោះ ពេញបណ្តាញទំនាក់ទំនងសង្គម ។

លោក Kevin Mabbutt ដែលជាសាក្សី បានឃើញផ្ទាល់ភែ្នក និងថតរូបបង្ហោះ លើទំព័រហេ្វសប៊ុកផងនោះ បាននិយាយថា គាត់ស្ទើរនឹងមិន ជឿបើមិនបាន ឃើញផ្ទាល់ភែ្នក និង មិនយល់ថាតើស្រ្តីម្នាក់នោះ អាចធ្វើសកម្មភាពបែបទៅកើតដែរ ហើយគាត់ក៏ទាញយក ទូរស័ព្ទ គាត់ ថតយកសកម្មភាព ទាំងនោះ។

បច្ចុប្បន្ននេះ ប៉ូលីសកំពុងព្យាយាម កំនត់សំគាល់ស្រ្តីម្នាក់ ក្នុងរូបភាព ដែលថតបាននោះ ថាតើស្រ្តីនោះ ជានរណា និង កំណត់អត្តសញ្ញាណ ដើម្បី ធ្វើការតាមចាប់ខ្លួន។ ប៉ូលីសបាននិយាយថា មានប្រជាជនបានទូរស័ព្ទមកគាត់ និងប្រាប់ពីភាពមិនពេញចិត្ត និង ខឹងសម្បារពេលឃើញ ស្រ្តីមា្នក់នោះ ធ្វើសកម្មបែបនេះ កណ្តាលផ្លូវសាធារណៈ និងជាតំបន់ទីប្រជុំជនទៀត។

យ៉ាងណាមិញ រូបថតដែលគេបានថតនោះ ត្រូវបានបង្ហោះនិងចែកចាយ ពេញបណ្តេញ ទំនាក់ទំនងសង្គម ដែលមានការផ្តល់យោបល់ មិនពេញចិត្ត នឹងសកម្មភាពបែបនេះយ៉ាងច្រើន៕

តើប្រិយមិត្តយល់បែបណាដែរ?

រួបភាពរបស់ស្រ្តីនេះ នៅតាមផ្លូវសាធារណៈ

 

ប្រភព៖ បរទេស

ដោយ៖  ទីន

ខែ្មរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]