ខេត្តបន្ទាយមានជ័យ ៖ រថយន្តដឹកទំនិញ ទាក់ខ្សែភ្លើងដាច់ធ្លាក់ កាត់ផ្លូវចូលផ្សារ សិរីសោភ័ណ ០២ថ្ងៃហើយ ប្រជាពលរដ្ឋ មានការបារម្ភ ខ្លាចឆក់ព្រោះទុកចោល ដោយពុំឃើញមាន មន្រ្តីជំនាញណាម្នាក់ មកពិនិត្យឡើយ។

ប្រជាពលរដ្ឋ និងអាជីវករ បានប្រាប់ឱ្យដឹងថា ខ្សែភ្លើងដែលធ្លាក់ កាត់ផ្លូវចូលក្នុង ផ្សារសិរីសោភ័ណ គឺមានរយះពេល០២ថ្ងៃ មកហើយ តាំងពីរសៀលម៉ោង២ថ្ងៃទី ១១ មសា រហូតដល់ថ្ងៃទី១២មេសា មូលហេតុដាច់នោះគឺដោយសារតែមានរថយន្តដឹកទំនិញមួយគ្រឿង មិនចាំម៉ាក ដឹកខ្ពស់ ហើយបានប៉ះជាមួយ ខ្សែភ្លើងក៏ដាច់ធ្លាក់ កាត់ទទឹងផ្លូវ ចូលផ្សារសិរីតែម្តង តែម្តង ។

ប្រជាពលរដ្ឋរូបនោះ បន្តថាក្រោយពេលដែល រថយន្តបើកទាក់ខ្សែភ្លើងដាច់ ហើយក៏បានទូរសព្ទ័ ទៅអគ្គិសនីកម្ពុជា ខេត្តបន្ទាយមានជ័យ រួចហើយ ក៏នៅតែមិនឃើញ ជំនាញណាមួយ មកជួលជុលនិង បំពាក់ឡើងវិញ ពីព្រោះខ្លាចមានបញ្ហា គ្រោះថ្នាក់នៅឌ្រីមឡែន។

លោក គីមមន្រ្តីអគ្គិសនីខេត្តបន្ទាយមានជ័យ ប្រាប់ថា ខ្សែដែលរថយន្ត ទាក់ដាច់ធ្លាក់មកដល់ផ្លូវ វចូលផ្សារសិរីសោភ័ណ ថាមិនមែនជា ខ្សែភ្លើងទេ វាគឺខ្សែបណ្តាញ អុបទិច អ៊ីនធើណែត ដែលមាខ្វាត់ខ្វែង ។ប្រជាពលរដ្ឋបានបញ្ជាក់ហើយថាខ្សែដែលធ្លាក់នោះគឺ ជាខ្សែភ្លើង ដែលប្រជាពលរដ្ឋ តចូលតាមផ្ទះ ដែលមើលទៅមានការរបារម្ភខ្លាច ឆ្លងចរន្តអគ្គិសនីឆក់ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]