អងគ្លេស ៖ ព្រះរាជអាជ្ញា នៅក្នុងចក្រភព អងគ្លេស បានអោយដឹងថា ស្រ្តីម្នាក់ ត្រូវបានចាប់ខ្លូន បន្ទាប់ពី បានបង្អត់ចំនី ឆ្កែចិញ្ចឹមរបស់ខ្លួន រហូតដល់ងាប់។

គួរបញ្ជាក់ផងដែរ ស្រ្តីម្នាក់នេះ មានឈ្មោះ Katy Gammon អាយុ ២៧ ឆ្នាំ ជាមេធាវី ដែលស្ថិតក្នុង ការបណ្តុះបណ្តាល ត្រូវបានកាត់ទោស អោយជាប់ពន្ធធនាគារ រយៈពេល ៤ ខែ បន្ទាប់ពីនាង ទុកអោយឆ្កែ ចិញ្ចឹមរបស់នាង អត់ឃ្លាន នៅក្នុងផ្ទះ ដែលមានទីតាំង នៅ Bristol។ នាងបានចាក់សោរ ឆ្កែរបស់នាង ដែលមាន ឈ្មោះ Roxy នៅក្នុងផ្ទះបាយ ដោយគ្មានទឹក និង អាហារ សោះឡើយ ហើយ ថែមទាំង ចងឆ្កែ នោះជាប់ ទៀតផង។

ជាក់ស្តែង Roxy  ត្រូវបានរកឃើញ ពេលដែល អ្នកជិតខាង របស់ Gammon បានរាយការណ៍ ទៅប៉ូលីស ព្រោះតែមាន ក្លិនស្អុយសាកសព ចេញពីផ្ទះរបស់នាង។

ចំនែកឯ ព្រះរាជអាជ្ញា ក៏បានអោយដឹងថា នេះគឺទង្វើដែល អមនុស្សធម៍ បំផុត ដែលនាង ធ្វើដាក់សត្វចិញ្ចឹមដូច្នេះ។

Gammon បាននិយាយថា មូលហេតុដែលធ្វើ អោយនាង យក ឆ្កែនោះ ទៅចាក់សោរ ក្នុងផ្ទះបាយ នោះ ក៏ព្រោះតែ វានោម នៅក្នុងផ្ទះរបស់នាង៕

យ៉ាងណាវិញ តុលាការបាន សំរេច អោយ Gammon ជាប់ពន្ធធនាគារ ៤ ខែ និង ហាមមិនអោយ ចិញ្ចឹមសត្វ អស់មួយជីវិត៕




ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]