តៃវ៉ាន់៖ ព្រឹត្តិការណ៍ បែបជាពិធីបុណ្យប្រចាំឆ្នាំ មួយនេះ ត្រូវបានគេរៀបចំឡើង ជារៀងរាល់ថ្នាំ នៅលើកោះតៃវ៉ាន់ ដែលមានឈ្មោះថា Spring Scream Musical Festival ។

សំរាប់ឆ្នាំនេះ មានមនុស្ស ជាង ១២០,០០០ នាក់ បានចូលរួម និង ត្រូវបានរៀបចំឡើង នៅក្នុងតំបន់ សួនឧស្យានជាតិ Kengting ខណៈដែល ព្រឹត្តការណ៍នេះ ត្រូវបានគេ រំពឹងជា រៀងរាល់ឆ្នាំថា នឹងអាចមានមនុស្សចូលរួម ជាង ២សែននាក់។ ប៉ុន្តែឆ្នាំនេះ បែរជា ធ្លាក់ចុះយ៉ាងច្រើនទៅវិញ ដោយសារតែ មានមនុស្សជាច្រើន បានងាកទៅចូលរួម ការធ្វើបាតុកម្ម នៅឯទីក្រុង តៃប៉ិ អស់មួយចំនួនធំ រួមផ្សំនឹង អាកាសធាតុមិនអំណោយផល និង ការឡើងថ្លៃសំបុត្រចូលរួម ផងនោះ។

នៅឆ្នាំនេះផងដែរ មានការរៀបចំកម្មវិធីកំសាន្តមួយ ដែលត្រូវបានគេ ហៅថា White Foam Party ដោយក្នុងនោះ គេបានអញ្ជើញ នារីស្រស់ស្អាត ស្លៀកឈុតប៊ីគីនី ចំនួន ៨នាក់ មកធ្វើការប្រកួត ចំបាប់ ខណៈមានការដាក់ឲ្យមាន ពពុះហ្វូម ពណ៌ស ជាច្រើន នៅលើឆាក ដែលធ្វើឲ្យកម្មវិធី មើលទៅកាន់តែ គួរឲ្យទាក់ទាញ មួយកំរិតទៀត៕

ចង់ដឹងថា កម្មវិធីនេះ គួរឲ្យចាប់អារម្មណ៍ យ៉ាងណាខ្លះនោះ សូមប្រិយមិត្ត ទស្សនាកំសាន្ត ទាំងអស់គ្នា៖

ប្រភព៖ បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]