ប្រទេសចិន ត្រូវបានស្ថិតក្នុងចំណោម ជាប្រទេស ដែលមានអត្រានៃ ការធ្វើអត្តឃាត ខ្ពស់ជាងគេបំផុតមួយ នៅលើពិភពលោក ហើយដែលកាលពីពេលថ្មីៗនេះ ផងដែរ មានករណីធ្វើអត្តឃាតដ៏រន្ធត់មួយ បានកើតឡើង នៅក្នុងខេត្ត អ៊ូចៀន បង្កការតក់ស្លុត ជាខ្លាំង ដល់ប្រជាជន រស់នៅក្នុងតំបន់ដែលបាន កើតហេតុនោះ។

សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដាច់ពាក់កណ្តាលខ្លួន ក្រោយពីបុរសនោះ បានហក់ពីអាគារមួយកន្លែង ចុះមកក្រោម ដើម្បីសម្លាប់ខ្លួន រួចមក។

សាកសពបុរសនោះ មិនទាន់ត្រូវបានគេ កំណត់អត្តសញ្ញាណ បាននៅឡើយនោះទេ ដោយគេបានឃើញ រាងកាយ របស់សាកសព បានដាច់ជាពីរកំណាត់ ដែលមានមួយកំណាត់ក្រោម ស្ថិតនៅលើថ្នល់ផ្ទាល់ដី ខណៈមួយកំណាត់ទៀត បានទើរនៅជាប់នឹង យ៉រខាងក្រៅ នៃជាន់ទីពីរ របស់អាគារ ដែលបុរសនោះ បានហក់ចុះមក។

យ៉ាងណាមិញ ប៉ូលីសបានធ្វើការសន្និដ្ឋាន និង មានការជឿជាក់ថា បុរសលោតសម្លាប់ខ្លួននោះ ធ្វើការជាសន្តិសុខ និង បានហក់ចុះ ពីជាន់ទី ៤ ឬ ទី ៥ មក។ ចំណែកមូលហេតុ ដែលសាកសព ដាច់ជាពីរ ដោយសារតែ ពេលហក់ចុះមកនោះ បានបុកទង្គិចពេញទំហឹង ជាមួយនឹង បង្កាន់ដៃ នៃយ៉រខាងមុខ របស់ជាន់ទីពីរ។

ទោះជាយ៉ាងណា មានសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានប្រាប់ដល់ក្រុមគ្រួសាររបស់ខ្លួនថា គាត់មិនចង់រស់នៅ តទៅទៀតនោះទេ ក្រោយពីត្រូវបានគេ បង្ខំឲ្យចូលនិវត្តន៍ ពីការងាររបស់គាត់នោះ ព្រោះតែ គាត់ត្រូវបានពិនិត្យរកឃើញថា មានរោគ បំពង់ទឹកនោមម្យ៉ាង៕



ប្រភព៖ បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]