រាជធានីភ្នំពេញ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្ត ទៅចតនៅមុខផ្ទះលេខ ៤៥K ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចទៅដើរទៅដេកផ្ទះស្រីស្នេហ៏ ធ្វើឲ្យម្ចាស់ផ្ទះចេញចូលមិនរួច ដោយសារជាប់ហ្វ្រំាងដៃ ។

ហេតុការណ៏នេះ បង្កការភ្ញាក់ផ្អើល ដល់ម្ចាស់ផ្ទះ នៅម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ មេសា ២០១៤ និងបានផ្តល់ព័ត៌មាន ដល់សមត្ថកិច្ច នៅម៉ោងជាង១០ព្រឹក ថ្ងៃដដែលនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ស្មានតែមានចោរលួចរថយន្ត យកមកប្លុងចោល ។

បើតាមម្ចាស់ផ្ទះ ក៏ដូចជាសាក្សី បានឲ្យដឹងថា រថយន្ត Vigoនោះ ព៌ណស ពាក់ស្លាកលេខភ្នំពេញ 2G 8768 ត្រូវម្ចាស់រថយន្ត យកមកចត តំាងពីយប់ថ្ងៃទី១១មេសា រហូតដល់វេលាថ្ងៃត្រង់ ទើបប្រើស្រីស្នេហ៏ ឲ្យមកយក ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]