អ៊ីតាលី៖ បុរសម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន ដោយសារតែ ក្នុងអំឡុងពេលរួមភេទ រូបគេបានស្រែក ឮពេក។ បុរសម្នាក់នេះមាន វ័យ៤២ឆ្នាំ ជាជនជាតិអ៊ីតាលី ត្រូវបានទទួលការពិន័យ ដោយសារតែរូបគេ ស្រែកខ្លាំងៗពេក ពេលដែលគេកំពុងរួមភេទ ជាមួយនឹងមិត្តស្រីរបស់គេ ដែលបង្កការរំខាន ដល់អ្នកជិតខាង។

យ៉ាងណាមិញ អ្នកជិតខាងទាំងនោះ បានប្រាប់ក៏ដូចជា អង្វរដល់រូបគេ កុំអោយបញ្ចេញសម្លេងឮពេក រាល់ពេលដែលគេរួមភេទ តែរូបគេ ហាក់មិនអើពើ នឹងសម្តីរបស់ពួកអ្នកជិតខាង ទាល់តែសោះ រហូតដល់អ្នកជិតខាង បានប្តឹងទៅដល់តុលាការ ពីបទ “បង្កសម្លេងរំខាន ដល់សេចក្តីសុខ នៅក្នុងបរិវេណ នៃកន្លែងរស់នៅ”។

ទោះបីជាយ៉ាងណាក៏ដោយ បុរសម្នាក់នោះ ត្រូវបានតុលាការ សម្រេចកាត់ទោស អោយជាប់ពន្ធនាគារ៦ខែ ដោយសារតែទង្វើមិនគប្បីរបស់គេ ពោលគឺស្រែកឮៗពេក នៅពេលរួមភេទ។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពតំណាង

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]