អង់គ្លេស៖ ប្តីប្រពន្ធមួយគូ ដែលខំព្យាយាម ដោយក្តីសង្ឃឹម អស់រយៈពេល៩ឆ្នាំ ដើម្បីមានកូន ប៉ុន្តែជាអកុសល ទារិកាដ៏កំសត់ម្នាក់នោះ ត្រូវបានស្លាប់ទៅវិញ ក្រោយពេលកើតបានមួយសប្តាហ៍ ព្រោះតែបុគ្គលិកមន្ទីរពេទ្យ ធ្វើឲ្យមានកំហុសក្នុងការពិនិត្យ និងធ្វើការវះកាត់ឲ្យទាន់ពេលវេលា។

យោងតាមប្រភពពត៌មាន បានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Karen Legg អាយុ៣៧ឆ្នាំ និងប្តីរបស់នាង ឈ្មោះ Sion អាយុ៣០ឆ្នាំ សប្បាយរីករាយខ្លាំងណាស់ នៅពេលដែលរូបនាង អាចមានផ្ទៃពោះតាមធម្មជាតិ បន្ទាប់ពីឆ្លងកាត់វគ្គសិក្សា ចំនួន៤មិនបានសម្រេចរួចមក។ ប៉ុន្តែអ្វីដែលគួរឲ្យ សោកស្តាយបំផុតនោះ គឺទារិកា Alyssa Rose បានស្លាប់បាត់បង់ជីវិតទៅវិញ ក្រោយពីចាប់កំណើតបានមួយសប្តាហ៍ ព្រោះតែនាងបាត់បង់អុកស៊ីសែន នៅពេលកើត។

យ៉ាងណាមិញ តាមការស៊ើបអង្កេត បានបញ្ជាក់ថា គ្រូពេទ្យនៅមន្ទីរពេទ្យ Nottingham City Hospital ប្រទេសអង់គ្លេស បានបាត់បង់សញ្ញាសំខាន់ ចំពោះការសម្រេចចិត្ត ដែលធ្វើឲ្យបរាជ័យក្នុងការបញ្ជាឲ្យ ធ្វើការវះកាត់ទាន់ពេលវេលា ដើម្បីសង្រ្គោះជីវិត ទារិការូបនោះ។ លទ្ធផលដែលទទួលបាន ពីការវះកាត់នោះមាន២ គឺទារិកានោះនឹងមានសុខភាពល្អ និងមួយទៀតគឺទទួលរង ផលប៉ះពាល់ ដល់សរីរាង្គជាច្រើន។ Alyssa Rose អាចនឹងរស់រានមានជីវិត ប្រសិនបើការវះកាត់ ដែលបានធ្វើឡើងមុននោះ ១៨នាទី ហើយខាងមន្ទីរពេទ្យ ក៏បានទទួលស្គាល់ផងដែរថា ពួកគេពិតជាខ្វះការប្រុងប្រយ័ត្នពិតមែន។

ជាមួយគ្នានេះដែរ លោកស្រី Legg បាននិយាយថា «នាងប្រើពេល៩ឆ្នាំ ទំរាំតែអាចបង្កើត Alyssa Rose បាន គេគឺជារបស់ដែលមាន តម្លៃជាងគេសម្រាប់នាង ហើយការពិនិត្យសាកសព បានបង្ហាញថាកូនស្រីរបស់នាង មានសុខភាពល្អណាស់ ហើយមានទំងន់ដល់ទៅ ៣.៦៧គីឡូក្រាមឯណោះ។ គេមិនបានរកឃើញ សញ្ញាអ្វីដែលខុសប្លែកនៅលើ ខ្លួនទារិការូបនោះទេ ក្រៅពីខួរក្បាលរបស់គេ លែងដំណើរការ តែប៉ុណ្ណោះ ហើយវាបណ្តាលមកពី ការធ្វើប្រហែស របស់បុគ្គលិកមន្ទីរពេទ្យ ដោយមិនបានធ្វើការវះកាត់ ឲ្យទាន់ពេលវេលា។»

ទោះជាយ៉ាងណា Alyssa Rose ទារិកាដ៏កំសត់ ត្រូវបានបាត់បង់ជីវិតទៅវិញ នៅដំណាក់កាលចុងក្រោយ នៃការវះកាត់៕



តើប្រិយមិត្ត យល់យ៉ាងណា ចំពោះការធ្វេសប្រហែស ដែលបង្កឡើងដោយ ខាងមន្ទីរពេទ្យបែបនេះ?

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]