នៅពេលដែលអគារស្នាក់នៅមួយ ក្នុងទីក្រុងរបស់អ្នក ក្លាយទៅជាអគារស្នាក់នៅ ដ៏ប្រណិតប្រចាំទីក្រុង អ្នកប្រហែលជានឹង ចង់រស់នៅក្នុងអគារ នោះណាស់តើមែនទេ? តោះ! ទៅទស្សនាអគារសេដ្ឋីខ្ពស់ៗ ដ៏ប្រណិតប្រចាំទីក្រុងទាំងអស់គ្នា!

យ៉ាងហោចណាស់ នេះជាគំនិតនៃការច្នៃប្រឌិតមួយ នៃការអភិវឌ្ឍន៍អចលនទ្រព្យ ដែលកំពុងតែមានការលូតលាស់ ខាងផ្នែកសាងសង់ អគារស្នាក់នៅខ្ពស់ៗ ភាគច្រើនស្ថិតនៅតំបន់ ទីប្រជុំជន ដ៏ល្បីល្បាញ ឬជាទីកន្លែង ដែលមានទីធ្លាធំៗ ហើយមិនងាយនឹងរកបាន។

អត្ថបទមួយនេះ នឹងនាំអ្នកទៅទស្សនា អំពីអគារស្នាក់នៅដ៏ប្រណិត លំដាប់ពិភពលោក ដែលមានតម្លៃថ្លៃកប់ពពក ក៏ដូចជាត្រូវបានរចនាឡើង ដោយស្ថាបត្យករ និងអ្នករចនាម៉ូត ទាំងផ្ទៃខាងក្នុង និងផ្នែកខាងលើ យ៉ាងប្រណិត ហើយទទួលបានពានរង្វាន់ សម្រាប់ការថែទាំ បានយ៉ាងល្អទៀតផង។

លោក Joanna Leverett ប្រធានអភិវឌ្ឍន៍អន្តរជាតិ នៅក្នុងក្រុមហ៊ុនអចលនទ្រព្យ Savills នៃទីក្រុង London ចក្រភពអង់គ្លេស បានឱ្យដឹងថា «អ្នកទិញ ដែលមានទ្រព្យស្តុកស្តម្ភ គឺពួកគេចង់បានភាពងាយស្រួល ទើបពួកយើងបានផ្តល់សេវាកម្ម ក៏ដូចជាកន្លែងស្ប៉ា ភោជនីយដ្ឋាន នឹងអ្វីគ្រប់យ៉ាង ដែលមាននៅក្នុងអគារនោះទាំងអស់ ដោយមិនចាំបាច់ចេញក្រៅរបងទ្វារឡើយ»៕


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះអគារដ៏ប្រណិតទាំងនេះ?

ប្រភព បរទេស

ដោយ ម៉ានិច្ច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]