មនុស្សគ្រប់រូបតែងតែ ត្រូវការស្នេហា ដែលអាចស្រលាញ់ និងរស់នៅយូរអង្វែង ជាមួយគ្នាជារៀងរហូត ប៉ុន្តែភាគច្រើន វាមិនអាចដូចអ្វីដែល អ្នកបានគិតនោះទេ ពេលខ្លះគ្រាន់តែ រឿងតូចតាចមួយសោះ ក៏អាចអោយអ្នក និងគូស្នេហ៍អាច បែកបាក់គ្នាបានដែរ។ ដូច្នេះថ្ងៃនេះ អ្នកនឹងបានជ្រាបពី ចំនុចមួយចំនួន ដែលបានបំផ្លាញ ស្នេហារបស់អ្នកបាន៖

១) និយាយពីសង្សារចាស់៖ ការនិយាយពី សង្សារចាស់របស់អ្នក វាជាចំនុចដ៏អាក្រក់មួយដែលអ្នក មិនគួរលើកមកនិយាយ នៅមុខគូស្នេហ៍ថ្មី របស់អ្នកនោះទេ។ ជាការពិត គ្មានមនុស្សណាដែលចង់លឺ ចង់ស្តាប់រឿងសង្សារចាស់នោះទេ។ ប៉ុន្តែប្រសិនបើមិត្តប្រុសរបស់អ្នក ចង់ដឹង និងអោយអ្នកនិយាយវិញនោះ គឺអ្នកគួរតែនិយាយអ្វីផ្សេងវិញ ប្រសើរជាងនិយាយរឿង ទាំងនោះ។

២) មើលងាយខ្លួនឯង៖ គ្មានមនុស្សប្រុសណា ចង់ស្តាប់មិត្តស្រីរបស់ខ្លួននិយាយ មើលងាយខ្លួនឯងនោះទេ ។ អ្វីដែលប្រសើរនោះ អ្នកមិនគួរនិយាយ ពីរឿងអាក្រក់របស់ ខ្លួនឯងច្រើនពេក នោះទេ ពីព្រោះកាន់តែធ្វើអោយ គេដឹងថាអ្នកមិនសូវស្រលាញ់ និងផ្តល់តម្លៃ អោយខ្លួនឯងជាធំ។

៣) និយាយរឿងមិត្តភក្កិរបស់អ្នក៖ ប្រសិនបើអ្នក កំពុងតែនិយាយរឿងជីវិត របស់មិត្តភក្កិរបស់អ្នក គួរតែបញ្ឈប់ទង្វើនេះ ពីព្រោះមិត្តប្រុស របស់អ្នក មិនខ្វល់ ពីរឿងទាំងនោះទេ និងកាន់តែធ្វើអោយគាត់ មានអារម្មណ៍ធុញថប់កាន់តែខ្លាំង។

៤) ឆែកទូរស័ព្ទ៖ ប្រសិនបើអ្នកជាមនុស្សចូលចិត្ត ចំណាយពេលកាន់ទូរស័ព្ទជាច្រើនម៉ោង នៅពេលអ្នក នៅជាមួយមិត្តប្រុសរបស់អ្នក វាជាចំនុចមួយ អាចធ្វើអោយគេគិតថា អ្នកចាត់ទុកមិត្តភក្កិ សំខាន់ជាងគេ។ ដូច្នេះវានឹងធ្វើអោយ អ្នកនឹងគូស្នេហ៍ អាចបែកបាក់គ្នា ជាក់ជាមិនខាន។

៥) ភាពខ្ចិល៖ នៅពេលគូស្នេហ៍របស់អ្នក ត្រឡប់មកផ្ទះ បើជាអ្នកមិនព្រម ធ្វើកិច្ចការផ្ទះ មិនចម្អិនម្ហូប គឺយកពេលទាំងនេះ ទៅផ្ញើរសារ ជាមួយមិត្តភក្កិ និងអង្គុយមើលទូរទស្សន៍ ដោយមិនធ្វើអ្វីសោះ  ដូច្នេះភាពខ្ជិលទាំងនេះ វានឹងធ្វើស្នេហារបស់អ្នក នឹងរលាយសាបសូន្យបាន។

 ដូច្នេះចំនុចទាំង៥យ៉ាងនេះ អាចបំផ្លាញសេចក្កីស្នេហា ដ៏ផ្អែមល្ហែមរបស់អ្នកបាន៕


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]