នៅមុនពេលសង្ក្រាន្តឆ្នាំចាស់ផ្លាស់ ចូលឆ្នាំមមី ឆស័កព.ស. ២៥៥៨, ពីទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូនៃ សហរដ្ឋអាមេរិក, Nokia បានធ្វើសេចក្តីប្រកាស Nokia Lumia ចំនួនបីម៉ូដែលគឺ Nokia Lumia 630 ស៊ីមពីរ, Nokia Lumia 635 និង Nokia Lumia 930 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone កំណែទម្រង់ថ្មីមានឈ្មោះថា Windows Phone 8.1 ។

តាមការបញ្ជាក់របស់ថ្នាក់ ដឹកនាំកំពូលនៃក្រុមហ៊ុន Nokia ៖ ប្រព័ន្ធប្រតិបត្តិ ការកំណែទម្រង់ថ្មីនេះ ក៏នឹងត្រូវផ្តល់ជូនអ្នកប្រើ ប្រាស់ Nokia Lumia បច្ចុប្បន្នដែលកំពុងដំណើរការ ដោយ Windows Phone 8 ដែរ តាមរយៈការដាក់ឲ្យទាញយកនូវកម្មវិធី Lumia Cyan នៅក្នុងអំឡុងរដូវវស្សានៅ កម្ពុជា ។

 លោក ព្រំ រតនៈ ប្រធានផ្នែក Marketing នៃ Nokia នៅកម្ពុជា-ឡាវ បានផ្តល់ដំណឹងគួរឲ្យរីករាយថា បណ្តាទូរស័ព្ទដែលដំណើរការដោយ Windows Phone 8.1 មានក្តារចុចជាភាសា ខ្មែរស្រាប់ដោយ ពុំចាំបាច់ Copy ហើយ Paste ដូចគ្រាមុនទៀតហើយ ។ ក្រៅពីនេះ, Windows Phone 8.1 ណែនាំជូននូវព័ត៌មានលំអិតជាងពេលមុននៅពេលយើងចោលភ្នែកទៅលើផ្ទៃកម្មវិធី ដែលមានរាងក្រឡា ការ៉ូ, ផ្ទាំងផ្សាយព័ត៌មានសំខាន់ៗថ្មីៗពីកម្មវិធីទូរស័ព្ទ ឲ្យឈ្មោះជាភាសាអង់គ្លេសថា “Action Centre” , កម្មវិធីវាយអក្សរ ដោយពុំចាំបាច់ដកម្រាមដៃចេញពីអេក្រង់ (Word Flow), និងកម្មវិធីជំនួយការផ្ទាល់ ដែលអាចបញ្ជា ដោយសម្លេងបាន ឲ្យឈ្មោះថា “Cortana” ។ ជាមួយនឹង Windows Phone 8.1 សម្រាប់សហគ្រាស បានសេចក្តីថា  ស្មាតហ្វូន Lumia Windows Phone 8 បច្ចុប្បន្ន នឹងក្លាយទៅជាទូរស័ព្ទធុរកិច្ច កាន់តែប្រសើរឡើង។

នៅពេលសាកសួរថាតើ Nokia Lumia 630 ស៊ីមពីរនឹងមានដាក់លក់នៅកម្ពុជានៅពេលណា, លោក ប្រធានផ្នែក Marketing ថានឹងបញ្ជាក់ជូននៅពេលក្រោយ ៕ 



បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]