ភ្នំពេញ៖ មិនដល់រយៈពេលមួយឆ្នាំផង សាមសុងបាននាំមកនូវអ្នក ជំនាន់ក្រោយនៃត្រកូល Galaxy មកដល់ ទីផ្សារប្រទេសកម្ពុជាហើយ នៅក្នុងខែមេសានេះ ជាមួយនឹងរបក គំហើញបច្ចកវិទ្យាថ្មីបំផុត អស្ចារ្យបំផុត ដែលធ្វើ ឲ្យអតិថិជនទន្ទឹងរង់ចាំដោយអន្ទះសា ចង់ដឹងនិងចង់ប្រើប្រាស់ នូវទូរស័ព្ទដៃស៊រីថ្មីបំផុត គឺ Galaxy S5។

ទូរស័ព្ទដៃបច្ចេកវិទ្យា ទំនើបស៊េរី ចុងក្រោយបំផុត Galaxy S5 នេះ បានបង្ហាញរូបរាងពិត នៅក្នុងពិធីសម្ពោធ ចេញលក់ជាផ្លូវការ កាលពីថ្ងៃពុធ ទី09 ខែមេសា ឆ្នាំ 2014 នេះនៅសណ្ឋាគារ ណាហ្គាវើល រាជធានីភ្នំពេញ។

វាពិតជាមិនគួរឲ្យជឿថា សាមសុង ខិតខំព្យាយាមស្វែង រកគំនិតបង្កើតថ្មី ច្នៃប្រឌិតរចនាផ្ទៃ សំបកប្លែកនិងរឹងម៉ាំ ហើយបន្ថែមនូវ បច្ចេកវិទ្យាទំនើប ដាក់ក្នុងទូរស័ព្ទដៃស៊េរីចុង ក្រោយបំផុតនេះ នៅក្នុងរយៈពេលដ៏ខ្លី។ Galaxy S5  គឺជាទូរស័ព្ទដែលមានមុខ ងារពិសេសជួយ ផ្នែកសុខមាលភាព, Camera 16 មីហ្គាភីហ្សែល ថតរូបភ្លឺច្បាស់ ចាប់ យកសកម្មភាពរស់ រវើកបានយ៉ាងលឿន និងបង្ហាញរូបភាពនៅលើ ផ្ទៃអេក្រង់ដូចបេះបិត ដែលអាចថតបានតាម ចំណូលចិត្តយ៉ាង សប្បាយរីករាយ រីឯល្បឿនប្រើអ៊ីនធើណិតលឿនទាន់ចិត្ត, មានប្រព័ន្ធការពារធូលី និងមិនជ្រាប ទឹក មានទំហំអេក្រង់ធំជាង មុនរហូតដល់ 5.1អ៊ិញ, RAM 2 GB, Storage 16 GB។

ជាមួយគ្នានេះ លោក ហ្គីហាន់ លី នាយកគ្រប់គ្រងថៃ សាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជា-ឡាវ ក៏បានមាន ប្រសាសន៍ នៅក្នុងពិធីសម្ពោធនេះថា “ជាមួយនឹងការច្នៃប្រឌិត រូបរាងថ្មីរបស់ Galaxy S5 សាមសុងបានបន្ថែម នូវមុខងារដ៏ពិសេសសម្រាប់ ធ្វើជាជំនួយការសុខភាព របស់លោកអ្នក ក្នុងការពិនិត្យ តាមដាន ថែទាំសុខភាពនិង នៅជិតស្និទ្ធិជាមួយអ្នកគ្រប់ពេលវេលា ដោយជួយលោកអ្នកវាស់ស្ទង់ ចលនាបេះដូង ចលនាឈាម កាឡូរី បាន ដោយខ្លួនឯង ។

លោកហ្គីហាន លី បញ្ជាក់ទៀតថា “Galaxy S5 ជាគូនិងនាឡិកា Gear គឺជាមិត្តដ៏ល្អ ដែលធ្វើឲ្យលោកអ្នកប្រើ ប្រាស់មិនខកបំណង មានជំនឿចិត្ត និងទទួលបានផលប្រយោជន៍ ច្រើននៅក្នុងដៃរបស់អ្នក”។ សាមសុងបាន ខិតខំប្រឹងប្រែងស្រាវជ្រាវ ច្នៃប្រឌិតបច្ចេកវិទ្យាថ្មី ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ឲ្យកាន់តែងាយស្រួល ទៅតាមសម័យ បច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ននេះ ហើយជឿជាក់ថា លក្ខណៈពិសេសរបស់ Galaxy S5 នឹងជួយអ្នកប្រើប្រាស់ទទួល បានភាពងាយស្រួល ទំនើប ជាពិសេសផ្នែកសុខមាលភាព។ ការស្រាវជ្រាវបែបនេះគឺ ជាការអភិវឌ្ឍន៏ពី ការបង្កើតថ្មីលើផលិតផល (Product Innovation) ទៅជាការបង្កើតថ្មីដែលបំពេញ តំរូវការរបស់អ្នកប្រើប្រាស់ (People Innovation)។

គួរបញ្ជាក់ថានៅក្នុងកម្មវិធីសម្ពោធនេះ មានការអញ្ជើញចូល រួមពីអាជីវករលក់ដុំ ម្ចាស់ហាងលក់ទូរស័ព្ទដៃ និង ភ្ញៀវកិត្តិយសជា ច្រើននាក់មក ទស្សនាបទ បង្ហាញរូបភាពថ្មីរបស់ Galaxy S5 និងមានការអញ្ជើញចូលរួមជា ពិសេសពីតារាចម្រៀងល្បី ជាអ្នកតំណាងផលិតផល ទូរស័ព្ទដៃសាមសុង គឺកញ្ញា ឱកសុគន្ធកញ្ញា ច្រៀង ចម្រៀងបង្កើតបរិយាកាស រីករាយនៅក្នុងពិធីសម្ពោធនេះ និងជាតារាកិត្តិយសចាប់ សន្លឹកឆ្នោតផ្តល់ឱកាសឈ្នះ រង្វាន់ ជូនម្ចាស់ហាងលក់ទូរស័ព្ទដៃ ដូចជាឈ្នះទូរស័ព្ទដៃ Galaxy S5 ចំនួន 5 គ្រឿង នាឡិកាសុខភាព Gear 2 ចំនួន 5 គ្រឿង និងនាឡិកា Gear fit ចំនួន 5 គ្រឿង។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោក ផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់ តែប្រសើរឡើងនូវពិភព ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com





បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]