មនុស្សគ្រប់រូប ដែលកើតមកលើផែនដី រស់ក្នុងសង្គម នរណាក៏ដោយ ក៏ចង់រស់ក្នុងជីវភាពដ៏ល្អជាអ្នកមានស្តុកស្តម្ភ មានលុយចាយ មានឡានជិះ មានផ្ទះវីឡារស់នៅ ចង់ធ្វើ និង ចង់ទិញអ្វីក៏បាន ប៉ុនែ្តដោយវាសនា ឱកាស និងសមត្ថភាពមនុស្ស ខុសៗគ្នា ដែលធ្វើ ឲ្យអ្នកខ្លះ អាចក្លាយជាមាន ដោយងាយស្រួល។ ក៏ប៉ុនែ្តមនុស្ស ដែលមានស្តុកស្តម្ភ មួយចំនួនធំ ក៏បានគិតថា ខ្លួនពួកគេ មិនដែលមានដែរ។តើមកពីមូលហេតុអ្វី ?

ដូចនេះខែ្មរឡូត នឹងយកពីទស្សនៈ របស់អ្នកជំនាញខាងហរិញ្ញវត្ថុ មកប្រាប់ប្រិយមិត្តពីហេតុផលទាំង ១០យ៉ាងដែលអ្នកមិនអាច ក្លាយជាអ្នកមានបាន៖

១. ចំណាយខ្ជះខ្ជាយពេក ៖ អ្នកមិនអាចមានទេ បើអ្នកមានការចំណាយ ច្រើនជាងការបានរកលុយ បាននោះ។ យោងតាមការស្រាវជ្រាវ បានដឹងថា មនុស្ស៥២ភាគរយ បានចំណាយលើសពីអ្វី ដែលគេបានរកបាន។ ដូចេ្នះការចំណាយលុយ ដ៏ខ្ជះខ្ជាយ ជាច្រើនរាល់ខែ របស់អ្នក មិនអាចធ្វើឲ្យអ្នក មានបានទេ។ អ្នកអាចចាប់ផ្តើម ធ្វើរបាយការណ៍ហរិញ្ញវត្ថុ លើការចំណាយ របស់អ្នក និងចំនូលដែលអាច ឲ្យយកទុក វិនិយោគរកស៊ី ឬទុកសំរាប់វ័យចំណាស់។



២. មិនចេះសន្សំសំចៃ៖ ជប់លៀង !! ជាពាក្យបន្ទាប់ពីបើកប្រាក់ខែ! តាមរបាយការណ៍មានតែ៤.៩ភាគរយ ដែលបានសន្សំលុយ ក្នុង ធនាគារ ។ ការពិតការសន្សំលុយ គឺសំខាន់ណាស់ ដែលអាចធ្វើឲ្យអ្នកមានបាន។ អ្នកអាចបង្កើត ជាកុងសន្សំមួយ ដែលចាប់ផ្តើម ពីតិចរហូតដល់អាច ប្រើប្រាស់វាទៅទិញអ្វី ដែលអ្នកចង់បាន។ ប៉ុនែ្តអ្នកត្រូវចាំថា មិនដកលុយសន្សំ មកចាយផ្តេះផ្តាស។



៣. ជំពាក់លុយ និងមានបំណុលច្រើន៖ ធ្វើជាអ្នកមានមេ្តចកើត បើជំពាក់លុយរាប់មិនអស់នោះ។ ជាការពិត បំណុលនេះជារឿង ដែលពិបាកមួយ ដែលអាចធ្វើយើងមាន ដូច្នេះអ្នកចាំបាច់ព្យាយាម កាត់បន្ថយការខ្ចីបំណុល ឬខ្ចីមកឲ្យមានចំណូលមកអ្វី ដូចជាខ្ចីយក ទៅជំរុញការ រកស៊ីជាដើម។



៤. គ្មានគម្រោងពិតប្រាកដ៖ គ្មានគំរោងពិតប្រាកដ ដេកពឹងលើវាសនា ចាំលុយធ្លាក់ពីលើមេឃ រឿងកា្លយជាមាននោះ គ្រាន់តែជាសុបិន្ត ដែលមិនអាច កើតឡើងតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់គំរោងនោះ ទៅធ្វើលើការសន្សំ និង ការចំណាយរបស់អ្នក ឲ្យមានប្រសិទ្ធ និង ធ្វើការ រៀបចំគម្រោង ឲ្យបានច្បាស់លាស់ ក្នុងជីវិត កុំចេះតែចាប់លែង ចាប់លែង មុជមិនជ្រៅទៅមិនធ្ងាយ ដូចពាក្យថា បរាជ័យក្នុងការរៀបគម្រោង គឺគ្រោងនឹងបរាជ័យ។



៥.អ្នកគ្មានមូលនិធិ ពេលមានអាសន្ន៖ អ្នកជំនាញនិយាយថា អ្នកចាំបាច់ត្រូវមាន យកដែលរកបាន យ៉ាងតិច៦ខែ សន្សំចូលធានារ៉ាប់រង អាយុជីវិត ព្រោះជីវិតមិន ឋិតថេរអាច គ្រោះថ្នាក់ គ្រប់ពេលដូចេ្នះវាអាច ជួយអ្នកបានពេលអ្នកមានអាសន្ន។

៦. អ្នកបានចាប់ផ្តើមយឺតក្នុងការសន្សំ៖ ដូចជាការហាត់ប្រាណអញ្ចឹងដែរ ពេលវេលាដែលពិបាកបំផុតសំរាប់ ការសន្សំសំចៃ កាត់បន្ថយការចំណាយ នោះគឺការចាប់ផ្តើម។ ប៉ុនែ្តបើមិនចាប់ផ្តើមទេនោះ អ្នកនិងមិនអាចជាអ្នកមានទេ។

៧. ត្អូញត្អែរជាជាងកាលតាំងចិត្ត៖ អ្នកដែលនិយាយពាក្យទាំងនេះទេពីមុនទេ “ ខ្ញុំគ្មានលុយទេ ,ជីវិតនេះគួរឲ្យអស់សង្ឃឹម ណាស់គ្មានលុយធ្វើអីក៏មិនកើត , ហេតុអ្វីខ្ញុំមិនកើតមកជាកូនអ្នកមានដូចគេ? “ បើអ្នកនៅតែបន្ត ត្អូញត្អែរហើយមិនផ្លាស់ប្តូរទេនោះ គឺគ្មានអ្វីឡើយ ដែលនឹងផ្លាស់ប្តូរជីវិតអ្នក។ តែការបញ្ឈប់ រាល់ទម្លាប់ទាំងឡាយណា ដែលឥតប្រយោជន៍ ចាប់ផ្តើមមានទំនួលខុសត្រូវលើជីវត ហើយព្យាយាម និង ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពឡើងវិញ។

៨.គិតថារស់សម្រាប់ថៃ្ងនេះ បំភ្លេចអតីត គិតពីអនាគត៖ ធ្លាប់ទេ ទិញហើយ ស្តាយក្រោយ ដូច្នេះគួរតែប្តូរឥរិយាបថបែបនេះ ដោយចាប់ផ្តើម ធ្វើការសន្សំវិញ ហើយធ្វើជាអ្នកតែម្តង។ ជាការពិត មុននឹងធ្វើអ្វីមួយ ត្រូវគិតឲ្យគ្រប់ជ្រុងជ្រោយ តែបើវាហូស ហើយកុំយក មកគិត នាំឈឺក្បាលទៀត បំភ្លេចចោល ចាប់ផ្តើមធ្វើអ្វីដែលសំខាន់សំរាប់ជីវិតវិញ។

៩. ចំណាយលុយរកស៊ីតែមួយកន្លែង៖ ការធ្វើបែបនេះ អាចជាការប្រថុយប្រថាន នឹងធ្វើឲ្យអ្នកក្លាយជាអ្នកមាន ដោយងាយស្រួលទេ។

១០.មិនមានសំណាងគ្រប់គ្រាន់៖ អ្នកខ្លះកើតមកគឺមាន រឺទទួលបានទ្រព្យសម្បត្តិ និងក្លាយជាអ្នកមានមិនដឹងខ្លួន ដែលអាចហៅថា ជាសំណាងពីកំណើត ដែលអ្នកខ្លះទទួលបាន និងអ្នកខ្លះមិនអាច ។

ទោះបីជាយ៉ាងណា ធ្វើជាអ្នកមានមិនប្រាកដចាំបាច់ថា មានទ្រព្យសម្បត្តិ ចាយមិនអស់នោះទេ ឲ្យតែអ្នករស់នៅ ដោយមានសេចក្តីសុខ សុភមង្គលជាមួយគ្រូសារ ជាមនុស្សល្អក្នុងសង្គម អាចធ្វើអ្វីដែលអ្នកគិតថា ពេញចិត្តហើយគ្រប់គ្រាន់ និង សប្បាយចិត្តនោះវាល្អពេកហើយ ៕

ប្រភព៖ បរទេស 

ដោយ៖ ទីន 

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]