នៅលើលោកយើងនេះ គ្មាននរណាម្នាក់ អាចរស់នៅម្នាក់ឯងនោះទេ គឺតែងតែមានស្នេហា ដែលមិនអាចជៀសផុតបាន គឺត្រូវតែមាន មនុស្សម្នាក់ មករស់នៅជាមួយអ្នក ជារៀងរហូត។ ប៉ុន្តែចំពោះមនុស្សស្រី ដែលត្រូវក្លាយជាភរិយា របស់អ្នក គួរតែគិតអោយច្បាស់ថា គេជាប្រភេទមនុស្ស បែបណានោះ។ ដូច្នេះខាងក្រោមជា ប្រភេទនារីដែល អ្នកមិនគួរយកមកធ្វើភរិយាឡើយ៖

១) កាន់កាប់លុយ៖ ប្រសិនបើមិត្តស្រី របស់អ្នកមានការងារ ប៉ុន្តែដល់ចុងក្រោយ នាងសុំឈប់ធ្វើការ បន្ទាប់ពីរៀបការរួច។ ចំពោះចំនុចនេះ វាជាបន្ទុកយ៉ាងធ្ងន់ធ្ងរ សម្រាប់អ្នក ដែលព្យាយាមរកលុយតែម្នាក់ឯង ចុះបើមានកូនទៀត តើទៅជាយ៉ាងណា? អ្នកគួរតែ ពិចារណាពីចំនុចនេះ អោយបានច្បាស់សិន បើនាងមានគំនិតបែបនេះមែន ដែលចង់កាន់កាប់លុយរបស់អ្នក ដោយមិនទៅធ្វើការ ដូច្នេះអ្នកមិនគួរ រៀបការជាមួយនាងឡើយ។

២) មិនអោយអ្នកដើរលេងយប់៖ ជាការពិតនៅពេល អ្នកមានមិត្តស្រីហើយ អ្នកគួរតែកាត់បន្ថយការដើរលេងយប់ខ្លះ។ ប៉ុន្តែប្រសិនបើមិត្តស្រី របស់អ្នក មិនអោយអ្នកដើរលេង សូម្បីតែ១ដង ក្នុងមួយសប្តាហ៍ ក៏មិនបានដែរនោះ អ្នកក៏មិនគួរយក មនុស្សប្រភេទនេះ មកធ្វើជាភរិយានោះទេ ពីព្រោះនាងមិនចេះយល់ពេលវេលា មួយចំនួនដែលអ្នក ចង់ដើរលេងលំហែកាយខ្លះ។

៣) នាងមិនមានមិត្តភក្កិ៖ មនុស្សគ្រប់គ្នាតែងតែ មានមិត្តភក្កិយ៉ាងហោចក៏មួយដែរ ដែលអាចដើរលេង រឺក៏និយាយទូរស័ព្ទជាមួយគ្នា។ ប្រសិនបើមិត្តស្រី របស់អ្នកមិនមានមិត្តភក្កិ សូម្បីតែមួយ វាក៏មិនមែនរឿងល្អនោះទេ ពីព្រោះចំនុចនេះអាចបញ្ជាក់ថា នាងជាប្រភេទមនុស្ស សោះអង្គើយ ទើបគ្មានមិត្តភក្កិបែបនេះ។

៤) អ្នកទើបតែស្គាល់នាង បានមួយខែ៖ ចំពោះពេលវេលា ក៏ជារឿងដ៏សំខាន់មួយ នូវទំនាក់ទំនងស្នេហារបស់អ្នកដែរ ពីព្រោះពេលវេលាអាច ធ្វើអោយអ្នកស្គាល់ចិត្តគ្នា បានច្បាស់។ ជាពិសេសយ៉ាងតិចក៏១ឆ្នាំដែរ ដែលអាចធ្វើអោយ អ្នកទាំងពីរ យល់ចិត្តគ្នាបានច្បាស់ និងទំនាក់ទំនងល្អ រវាងគ្រួសារ សងខាងជាដើម។ ប៉ុន្តែបើអ្នក ប្រញាប់រៀបការជាមួយ មនុស្សស្រីដែលទើបនឹងស្គាល់ អ្នកនឹងអាច មានបញ្ហាទៅថ្ងៃក្រោយ ជាក់ជាមិនខាន។

៥) ទំនាក់ទំនងរបស់អ្នក ដូចឃ្លាតឆ្ងាយពីគ្នា៖ ប្រសិនបើអ្នកទាំងពីរ មានភាពរវល់មិនសូវបានជួបគ្នា វានឹងធ្វើអោយទំនាក់ទំនងរបស់អ្នក កាន់តែឃ្លាតឆ្ងាយទៅៗ។ ដូច្នេះអ្នកមិនអាច រៀបការជាមួយគ្នាបានទេ ប្រសិនបើមិត្តស្រីរបស់អ្នក កាន់តែព្រងើយកន្តើយជាមួយអ្នក ដោយមិនខ្វល់ពីអ្នកបែបនេះ ។

ទាំងនេះជាប្រភេទមនុស្សស្រី ដែលអ្នកមិនគួររៀបការជាមួយ ដូច្នេះហើយមុននឹងអ្នក ជ្រើសរើសមនុស្សស្រីមួយណា មករៀបការជាមួយ អ្នកគួរតែគិត អោយបានម៉ត់ចត់ ទើបជាការប្រសើរ៕



ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]