ជាធម្មតាពេល ដែលមានឧបត្តិហេតុ នៃការធ្លាក់យន្តហោះ នៅកន្លែងណាមួយ ប្រិយមិត្តធ្លាប់តែឮ ពាក្យថាប្រអប់ខ្មៅ ដែលជាឧបករណ៍មួយ ត្រូវបានគេស្វែងរក ដើម្បីស៊ើបរកមូលហេតុនៃ ការធ្លាក់យន្តហោះនោះ តែអ្នកទាំងអស់គ្នា មានដឹងថាតើវាមានប្រយោជន៍អ្វីខ្លះទេ?

យន្តហោះនាពេលបច្ចុប្បន្ន ជាការពិតណាស់ ត្រូវតែមានប្រអប់ខ្មៅ “Black Box” ជាដាច់ខាតដែល វាជាឧបករណ៍មួយ (Cockpit Voice Recorder) ដើម្បីថតសម្លេងរបស់ អ្នកបើកយន្តហោះ និងមួយទៀតជា ឧបករណ៍សម្រាប់កត់ត្រាទុក នូវទិន្នន័យរបស់យន្តហោះ (Flight Data Recorder)។

បើទោះបីជាឧបករណ៍ ទាំងពីរនេះដែល យើងតែងតែហៅថា ប្រអប់ខ្មៅ (Black Box) មិនអាចជួយអ្វីបាន នៅពេលដែលយន្តហោះ ជួបឧបត្តិហេតុណាមួយ ក៏ដោយតែវា មានសារៈសំខាន់ណាស់ សម្រាប់អ្នកស៊ើបអង្កេតក្នុងការ ស្វែងរកមូលហេតុ ដែលបណ្តាលអោយ យន្តហោះធ្លាក់។

វាអាចជួយអោយ ក្រុមអ្នកស្វែងរកកំណត់ ទីតាំងដែលយន្តហោះធ្លាក់ ផងដែរ។ ម្យ៉ាងវិញទៀតប្រសិន បើយន្តហោះធ្លាក់នៅ ក្នុងសមុទ្រហើយ ប្រអប់ខ្មៅនោះនៅ តែអាចផ្តល់ សញ្ញាបាននៅក្នុង ជម្រៅទឹក ៤២៦៧ម៉ែត្រ។

ថ្វីបើវាមានឈ្មោះ ថាប្រអប់ខ្មៅ ក៏ពិតមែនតែ វាមិនមែនមាន ពណ៌ខ្មៅឡើយ តែវាមានពណ៌ ទឹកក្រូចខ្ចី។ លើសពីនេះទៅទៀត ឧបករណ៍ Cockpit Voice Recorder គឺប្រើសម្រាប់ ថតទុកនូវសម្តី របស់អាកាសយានិក ក្នុងការពិនិត្យនឹងបញ្ជា អំឡុងពេលដែលយន្តហោះ កំពុងមានបញ្ហា។ វាពិតជាមាន សារៈសំខាន់ណាស់ក្នុងការ កំណត់នៃពេលវេលា កើតឡើងនិងផ្ទុកគ្រប់ព័ត៌មាន ដូចជាទំនាក់ទំនងរវាង អាកាសយានិកជាមួយនិង ភ្នាក់ងារត្រួតពិនិត្យការហោះ ចុះឡើងរបស់យន្តហោះ ព្រមទាំងយន្តហោះដទៃទៀត។ ភាគច្រើនឧបករណ៍មួយនេះ ត្រូវបានគេបំពាក់នៅ ឯកន្ទុយរបស់យន្តហោះ។

រីឯឧបករណ៍មួយទៀត Flight Data Recorder វាជាឧបករណ៍មួយ ដែលមានសារៈសំខាន់ សម្រាប់អ្នកស៊ើបអង្កេតទៅលើ មូលហេតុ នៃការធ្លាក់យន្តហោះ ព្រោះថាវាបានកត់ត្រាទុក នូវកំហុសឆ្គងនានា នៃប្រព័ន្ធប្រតិបត្តិការ របស់យន្តហោះដូចជា ពេលវេលា, រយៈកំពស់, ល្បឿន, និងទិសដៅដែល យន្តហោះឆ្ពោះទៅ និងនៅមានព័ត៌មាន ជាច្រើនទៀត ដែលវាបាន កត់ត្រាទុក។ ពេលដែលគេ ស្វែងរកវាឃើញ នោះគេនឹងដឹង ពីមូលហេតុពិតនៃការ ធ្លាក់យន្តហោះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]