ប្រេស៊ីល៖ ក្រុមកុលសម្ព័ន្ធដ៏ភ្ញាក់ផ្អើលមួយ ដែលស្ថិតនៅឆ្ងាយដាច់ស្រយាល ជាងគេនៃអាម៉ាសូន ប្រទេសប្រេស៊ីល បាននាំគ្នា លើកដៃលើកជើង និងស្នាឡើង ដូចជារូបភាពនៅខាងក្រោមនេះ បន្ទាប់ពីឃើញយន្ដហោះ ហោះកាត់។

ជាការពិតណាស់ រូបភាពនេះ បានផ្ដិតឡើង ពីលើយន្ដហោះកាលពីសប្ដាហ៍ថ្មីៗនេះ ដែលវាស្ថិតកន្លែង ក្រុមកុលសម្ព័ន្ធមួយ ដែលដាច់ឆ្ងាយពីគេ និងមានព្រំប្រទល់ជាប់នឹង ប្រទេសប៉េរ៉ូ ក្នុងរដ្ឋ Acre ។ តាមការប៉ាន់ស្មានបាន ឲ្យដឹងថា ក្រុមកុលសម្ព័ន្ធនេះ ប្រហែលជាគ្មានការទាក់ ទងទៅនឹង មនុស្សខាងក្រៅនោះទេ។ នៅក្នុងនោះ បានឲ្យដឹងទៀតថា កុលសម្ពន័្ធនេះ ប្រហែលជាមានមនុស្សរស់នៅ ២០០នាក់ ។

យ៉ាងណាមិញ រដ្ឋាភិបាល បានគោរពនិង ធ្វើទៅតាមគោលការណ៍នយោបាយ ដោយមិនធ្វើការទាក់ទងពួកគេទេ ប៉ុន្ដែគ្រាន់តែជួយគ្រប់គ្រង ទៅលើទឹកដីពួកគេ ដោយសារតែខ្លាចមាន ការគំរាមគំហែងដូចជា ការកាប់ឈើ ការជីកយករ៉ែ ការនេសាទត្រី និងការប្រមាញ់សត្វជាដើម។ បន្ថែមពីនោះ ប្រធានកុលសម្ព័ន្ធ Ashaninka ដែលជាអ្នក ចែកតំបន់កាន់កាប់ ជាមួយនឹង ក្រុមកុលសម្ព័ន្ធនេះ និងក្រុមដទៃទៀតនៅក្នុង អាម៉ាសូន បានសុំឲ្យរដ្ឋាភិចាល និងក្រុមអង្គការនានា ឲ្យជួយត្រួតពិនិត្យបង្គោលព្រំដែន របស់ពួកក្រុមកុលសម្ព័ន្ធនិមួយៗ តាមរយៈសារព័ត៌មាន Reuters ។

ជាមួយគ្នានោះ តាមរយៈ Survival International ដែលជាអង្គការធ្វើការងារដើម្បីសិទ្ធិ ពួកកុលសម្ព័ន្ធទូទាំងពិភពលោកបានឲ្យដឹងថា ក្រុមកុលសម្ព័ន្ធដែលមិនអាចទាក់ទងគ្នាបាន នៅក្នុងអាម៉ាសូននេះ អាចប្រកបរបរចិញ្ចឹមជីវិត ដោយដាំដំណាំ ដូចជា សណ្ដែក ពោត ចេក និងផ្សេងៗ។ ក៏ដូចជារូបភាពខាងក្រោមនេះ គឺមានដើមចេក ដែលដុះក្បែខ្ទម ចំបើុងនៃក្រុមកុលសម្ព័ន្ធនេះផងដែរ។

ចង់ដឹងយ៉ាងណា សូមមើលរូបភាពទាំងអស់គ្នា៖






ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]